Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដំណឹង​ល្អ​! កម្ពុជា​សល់​អ្នកជំងឺ​កូ​វី​ដ​១៩ តែ​២​នាក់​ទៀត​ទេ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា​នេះ​ថា ករណី​ជា​សះស្បើយ​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​០១​នាក់ និង​មិន​មាន​អ្នក​កើត​កូ​វី​ដ​១៩ ថ្មី​នោះ​ទេ ខណៈ​អ្នក​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​សល់​តែ​២​នាក់​ទេ ។

ក្រសួង​បាន​បញ្ជាក់​ថា អ្នកជំងឺ​ជា​សះស្បើយ​០១​នាក់ គឺ​បុរស​ជនជាតិ​ចិន​អាយុ ២២​ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ហ្វី​លី​ពី​ន មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​ដង និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ។

កម្ពុជា​យើង​បាន​រក​ឃើញ​អ្នកមាន​វីរុស​កូ​វី​ដ​-១៩​ទាំងអស់​ចំនួន​សរុប ២៧៤​នាក់ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន​២៧២​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​០២​នាក់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9659298