Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ល្អណាស់! កម្ពុជាព្យាបាលជាសះស្បើយកូចវីដ១៩ បាន ៩៩% ហើយ

ភ្នំពេញ៖ គិតត្រឹមម៉ោង ៧:០០ នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពកូវីដ១៩ (Covid-19) នៅកម្ពុជាមានអ្នកជាសះស្បើយសរុបទូទាំងប្រទេសចំនួន ២៧២នាក់ (ស្រី ៥៤ និងបុរស ២១៨) ស្មើនឹង ៩៩,២៧% នៃអ្នកឆ្លងសរុប។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។

ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលជាសះស្បើយ ១នាក់ថ្មីន្ថែមទៀត ដោយមិនមានករណីឆ្លងថ្មីឡើយ។ អ្នកជាសះស្បើយនោះ ជាជនជាតិចិន ស្នាក់នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកបីប្រទេសហ្វីលីពីន និងមកដល់កម្ពុជាកាលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២០។

បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន ២នាក់ជាបុរស កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានសរុបចំនួន ២៧៤នាក់ មានស្រ្តីចំនួន ៥៤នាក់ និងបុរស ២២០នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ចាប់ពីតាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ៕

from: https://tnaot.com/km/m/detail/article/9659277