១ថ្ងៃ ២ករណីដូចគ្នា! ប្តីចាក់សម្លាប់ប្រពន្ធ រួចអារ(ក)ខ្លួនឯងតាមក្រោយ នៅអង្គស្នូល
ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ជាដំបូងបានអោយដឹងថា មានរឿងឃាតកម្មដែលមានសកម្មភាពដដែលជាដដែលទៀតហើយ គឺមានករណីចាក់សម្លាប់ប្រពន្ធខ្លួនឯង ហើយប្តីអារ(ក)ខ្លួនឯងតាមក្រោម រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែទើបបែកគ្នារយៈពេល១ខែមកហើយនោះ ប្តីសុំជានាគ្នាវិញ តែប្រពន្ធបដិសេធមិនព្រមទទួលយក ទើបកើតមានរឿងបែបនេះ ។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង២០នឹង២៥នាទី យប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យបឋមថា ស្ត្រីរងគ្រោះ(ប្រពន្ធ)មានឈ្មោះ សុខ ផល្លី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មាន២នាក់ កូនប្រុសអាយុ៧ឆ្នាំ និងកូនស្រី៣ឆ្នាំ ។
ចំណែកជនសង្ស័យឈ្មោះ ឆាយ ធន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ត្រូវជាប្ដី របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ) ។
លោកអធិការស្រុក បន្តថា ជនរងគ្រោះ នឹងជនសង្ស័យបានលែងលះគ្នាប្រហែលរយៈពេលមួយខែមកហើយ ។ បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ។ ព័ត៌មានលម្អិតនឹងផ្សាយជូនជាបន្ត ។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព