Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រវត្តិសេះបាលហៈ លើក្រដាស១០០០០រៀល ដែលមិនសូវមានអ្នកដឹង

រូប​សេះ​មួយ​​ក្បាល​ដែល​យើង​​តែង​ឃើញ​​លើ​ក្រដាស​ប្រាក់​ប្រភេទ​១០០០០​រៀល​បោះ​ពុម្ព​ឆ្នាំ​២០១៥​ ឬ​នៅ​ព្រលាន​យន្ត​ហោះ​ខេត្ត​សៀមរាប​ គឺ​ជា​រូប​សំណាក​សេះ​ដែល​ចម្លង​ចេញ​ពី​ប្រាសាទ​នាគព័ន្ធ​ សាងសង់​ឡើង​នៅ​រជ្ជកាល ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះពុទ្ធ​សាសនា​មហាយាន។​

ចម្លាក់​សេះ​ថ្ម​នោះ​ អោប​ព័ទ្ធ​ដោយ​មនុស្ស​ជាច្រើន​ដែល​មាន​រឿង​តំណាល​ថា មាន​ហ្វូង​មនុស្ស​ប្រុស មួយ​ក្រុម​បាន​ជិះ​សំពៅ​ឆ្លង​មហាសាគរ​ហើយ​បាន​ជួប​នឹង​យក្ខិនី​កំណាច​មួយ​វា បាន​បង្ក​ព្យុះ​ភ្លៀង​ធ្វើ​អោយ​សំពៅ​លិច​លង់​នាយ​សំពៅ​ឈ្មោះ​ សេមហៈ ក៏​បាន​បន់ស្រន់​អស់​ទេព្ដា​អោយ​ជួយ​ដោយ​បារមី ព្រះ​ពោធិសត្វ​លោកេស្វរៈ ព្រះអង្គ​បាន​ប្រមើល​​មើល​ឃើញ​មនុស្ស​កំពុង​ជួប​ភ័យ​អន្តរាយ​ ហើយ​ទ្រង់​ក៏​ប្រើ​អោយ​អាមាត្យ​មួយ​អង្គ ក្លែង​ជា​សេះ ​បាលហៈ ទៅ​ជួយ​ដល់​អ្នក​លិចលង់​សំពៅ​នោះ អ្នក​លិចលង់​ទាំង​ឡាយ​ក៏​បាន​តោង​ជើង កន្ទុយ​សេះ​នាំ​មក​ដល់​ត្រើយ​បាន​សុខសាន្ដ​ទៅ៕​

កែសម្រួល៖ Wow Cambodian 

from: https://tnaot.com/km/m/detail/article/9432518