Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការវិវត្តន៍នៃស្ថាបត្យកម្មខ្មែរតាំងពីសម័យមហានគរ ដល់បច្ចុប្បន្ន

ស្ថាបត្យកម្ម គឺជា​សិល្បៈ​ក្នុង​ការ​សាងសង់​ប្រកប​ដោយ​ការ​តុបតែង​តាម​ក្បួន​ខ្នាត។​ ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​អោយ​ឃើញ​ថា សិល្បៈ​ខាង​សំណង់​របស់​ខ្មែរ គឺ​មាន​កំណើត​​ឡើង​តាំង​ពី​សម័យ​ហ្វូណន ឬ​នគរភ្នំ​មក​ម្ល៉េះ​ ស្នាដៃ​សិល្បៈ​នៃ​សំណង់​ទាំងនេះ ចេះ​តែ​វិវត្ត​ជា​បន្ត​បន្ទាប់​រហូត​ដល់​ចុង​សម័យ​អង្គរ។



នៅ​​សម័យ​ក្រោយ​អង្គរ​ សិល្បៈ​នៃ​សំណង់​ខ្មែរ​ ហាក់​មាន​ការ​ខុស​ប្លែក​ និង​ប្រែប្រួល​បើ​ធៀប​ជាមួយ​សំណង់​ប្រាសាទ​នានា​កាល​ពី​សម័យ​បុរាណ​ដូច​យើង​ឃើញ​សំណង់​វត្ត​អារាម​ ឬ​ព្រះ​បរម​រាជវាំង​ជា​ដើម​។ យ៉ាងណា​បើ​គេ​សង្កេត​នៅ​លើ​ជញ្ជាំង​ប្រាសាទ​ តួ​យ៉ាង​ដូចជា​បាយ័ន​ ជាដើម​គេ​ឃើញ​ចម្លាក់​ រោង, អាស្រម, សាលារៀន, សាលាសំណាក់​ ឬ​ទីតាំង​ប្រារព្ធ​ពិធី​នានា មិន​ខុស​គ្នា​ពី​សំណង់​វត្ត​អារាម​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។​

អ្នក​ប្រវត្តិសាស្ត្រ​គិត​ថា​ស្ថាបត្យកម្ម​សម័យ​ក្រោយ​អង្គរ​គឺ​ពិត​ជា​រង​ឥទ្ធិពល​ និង​បន្ត​សាងសង់​តាំង​ពី​សម័យ​ដើម​មក​យ៉ាង​ពិត​ប្រាកដ​​ គ្រាន់​តែ​ដូនតា​ខ្មែរ​សម័យ​ក្រោយ​ៗ​លែង​ប្រើប្រាស់​ថ្ម​ ឬ​ប្រើ​តិចតួច​ និង​ជំនួស​មក​វិញ​ដោយ​វត្ថុធាតុ​ឆាប់​ពុក​ផុយ​ដូចជា​ ឈើ, ឫស្សី, ស្បូវ, ស្លឹក​ត្នោត​ ដើម្បី​សាងសង់​ទើប​សំណង់​សម័យ​ក្រោយ​អង្គរ​ (ចតុម្មុខ, លង្វែក, ឧត្តុង្គ) នៅ​សេសសល់​តិចតួច​ ឬ​សឹង​តែ​បាត់​ដាន​តែ​ម្ដង៕ ​​​

from: https://tnaot.com/km/m/detail/article/9432464