Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមាជិកក្រុម BTS និង NCT បង្ហាញក្នុងឈុតសម្លៀកបំពាក់ដូចគ្នា របស់ម៉ាក PRADA

អ្នកនិយមលេងអ៊ីនធឺណិតកំពុងនិយាយអំពីភាពរស់រវើកប្លែកៗដែល សមាជិកក្រុម BTS និង NCT បង្ហាញក្នុងឈុតសម្លៀកបំពាក់ដូចគ្នា ​របស់ម៉ាក PRADA ។

កាលពីថ្ងៃទី២៧ ខែមិថុនា ដោយមានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ដែលទទួលបានការចាប់អារម្មណ៍រូបភាពរបស់សមាជិកក្រុមទាំងពីរដែលស្លៀកសម្លៀកបំពាក់ដូចគ្នា។ ក្នុងឈុតរូបភាពរបស់ Yuta និង Jaehyun សមាជិកក្រុម NCT គឺសម្រាប់ការបង្ហាញក្នុងកម្មវិធី SPUR របស់ជប៉ុននៅខែមីនាឆ្នាំ ២០២០ ខណៈរូបភាពរបស់ RM និង J-hope សមាជិកក្រុម BTS ត្រូវបានថតសម្រាប់កម្មវិធី Vogue Japan នៅខែសីហាឆ្នាំ ២០២០ ដោយការបង្ហាញម៉ូតរបស់ម៉ាក PRADA ។

មតិយោបល់អ្នកគាំទ្រមួយចំនួនបាននិយាយថា ខ្ញុំពិតជាចូលចិត្តសម្លៀកបំពាក់ទាំងនោះណាស់ទៅលើការស្លៀកពាក់របស់សមាជិកក្រុមនីមួយៗ។ Yuta និង Jaehyun មើលទៅស្រស់សង្ហាណាស់ក្នុងការស្លៀកពាក់ម៉ូដខោអាវទាំងនោះ ខណៈពេលដែលសមាជិករបស់ក្រុម BTS មើលទៅស្រស់សង្ហាមិនខុសគ្នាដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9432378