Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការណាសាបញ្ចេញរូបភាពរយៈពេល ១០ឆ្នាំ វដ្តពន្លឺព្រះអាទិត្យ

ក្រុមតារាវិទូរបស់អង្គការ ណាសា បានឃ្លាំមើលព្រះអាទិត្យជារៀងរាល់ថ្ងៃអស់រយៈពេលជាងមួយទសវត្សរ៍ ដោយប្រមូលរូបភាពបាន ២០ លានជីហ្គាបៃ ។ អ្នកឃ្លាំមើលអវកាសបានប្រមូលផ្តុំនូវរូបថតព្រះអាទិត្យចំនួន ៤២៥ លានសន្លឹក ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។

អង្គការណាសាបានបញ្ចូលវីដេអូរយៈពេលមួយម៉ោងគួរឲ្យភ្ញាក់ផ្អើល ក្រោមចំណងជើងថា “មួយទសវត្សរ៍នៃព្រះអាទិត្យ” ដែលបង្ហាញពីរូបភាពព្រះអាទិត្យថតបានរាល់ថ្ងៃក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដោយមានជំនួយពីអ្នកអង្កេតការណ៍ឌីណាមិកនៅរលកចម្ងាយ ១៧,១ ណាណូម៉ែត្រ (១ណាណូម៉ែត្រ (Nanometre) ស្មើ១កោដិលានម៉ែត្រ) ។

រាល់វិនាទីនៃវីដេអូ តំណាងឱ្យមួយថ្ងៃនៃវដ្ដពន្លឺព្រះអាទិត្យ ចាប់ពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១០ ដល់ថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២០ ។

ខ្សែវីដេអូបង្ហាញពីព្រឹត្តិការណ៍ព្រះអាទិត្យមួយចំនួនដែលបានកើតឡើងក្នុងរយៈពេលមួយទសវត្សរ៍ រួមទាំងរូបរាងពងក្រពើពេញ និងផ្នែកខ្លះ បង្ហាញពីការរញ្ជួយព្រះអាទិត្យ និងការផ្ទុះ ៕ 

from: https://tnaot.com/km/m/detail/article/9432308