ស្មាតហ្វូន Honor X10 Max 5G គ្រោងនឹងប្រកាសជាផ្លូវការនៅពាក់កណ្តាលសប្តាហ៍ក្រោយ ហើយវាត្រូវបានប្រគល់វិញ្ញាបនបត្ររួចហើយនៅឯនិយ័តករទូរគមនាគមន៍ចិន TENAA និងត្រូវបានគេចាត់ទុកជាការចុះបញ្ជីរបស់ GeekBench ។
ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនភ្ជាប់មកជាមួយបន្ទះឈីប Dimense 800 ដូចទៅនឹងស្មាតហ្វូន Honor X10 ដែរ នេះបើយោងតាមការចេញផ្សាយកន្លងមក។ ក្រុមហ៊ុន TENAA មិនបានបង្ហាញពីវេទិកានេះទេ ប៉ុន្តែបាននិយាយថា CPU មានល្បឿនលឿនរហូតដល់ 2.0 GHz ដែលស្របទៅនឹងបន្ទះឈីប Mediatek ដែលអាចដំណើរការដោយប្រព័ន្ធ 5G ។ RAM មានទំហំ 6GB ឬ 8GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 64GB ឬ 128GB។
ស្មាតហ្វូន Honor 10X Max 5G មានអេក្រង់ទំហំ 7.09 inch និងមានទម្ងន់ ១ក្រាម ។ លក្ខណៈពិសេសផ្សេងទៀតដែលត្រូវបានគេស្គាល់រួមមានថ្មទំហំ 5,000 mAh ដែលមានថាមពលសាក 22,5W កាមេរ៉ាបឋម 48MP និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ។ គួរបញ្ជាក់ដែរថា ស្មាតហ្វូន Honor X10 Max 5G នេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២ ខែកក្កដា ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena