មានអគ្គិភ័យមួយបានកើតឡើងដោយមិនដឹងមូលហេតុពិតប្រាកដហើយកំពុងស្ថិតក្នុងការស៊ើបអង្កេតបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់បន្ទប់ខុនដូដ៏ប្រណីតមួយនៅទីក្រុង Pattaya កាលពីល្ងាចមិញនេះ។
ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិ Soi Thappraya៩ វេលាម៉ោង ៦ល្ងាច។ ក្រុមពន្លត់អគ្គិភ័យនិងក្រុមអ្នកកាសែត The Pattaya News ទៅដល់កន្លែងកើតហេតុ គេឃើញមានផ្សែងហ៊ុយក្រាស់ខ្មឹកចេញពីក្នុងបន្ទប់នៅជាន់ទី២ នៃអគារដ៏ធំល្វឹងល្វើយនេះ។
ប៉ូលិសបានជម្លៀសប្រជាជនថៃនិងបរទេសទាំងអស់ឱ្យចេញពីខុនដូនិងអ្នកនៅក្បែរអាងហែលទឹក។ យោងតាមបុគ្គលិកពន្លត់អគ្គិភ័យបានឱ្យដឹងថា បន្ទប់ស្ទើរតែត្រូវឆេះទាំងស្រុង ប៉ុន្តែជាសំណាងល្អនៅក្នុងហេតុការណ៍នេះមិនមានអ្នករងរបួសទេ។ លោក Jutipong Laohapattanalert អាយុ ២៤ ឆ្នាំបានប្រាប់កាសែត The Pattaya News ថាគាត់រស់នៅក្នុងជាន់តែមួយក្បែរបន្ទប់នោះ ចៃដន្យគាត់បានឃើញភ្លើងនិងផ្សែងហុយចេញពីបន្ទប់។
ប្រធានមន្ត្រីប៉ូលិសលោក Niwat Pengkan នៃក្រុង Pattaya កំពុងបន្តការស៊ើបអង្កេតដើម្បីរកមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news