អ្នកស្រុកបានប្តឹងទៅសមាគមសារព័ត៌មាន Pattaya បន្ទាប់ពីមានអ្នកបើកបរជាច្រើនចតរថយន្តនិងម៉ូតូរបស់ពួកគេនៅលើចំណតជនពិការនិងនៅកន្លែងផ្សេងទៀតនៃទីក្រុង Pattaya ។
ចំណតជនពិការនៅតំបន់ Soi Panead Chang គិតចាប់ពីផ្លូវ Pattaya Klang ទៅដល់ផ្លូវ North Pattaya ដែលមានប្រវែងបណ្តោយ ១.៧គីឡូម៉ែត្រ និងទទឹង ៨០ម៉ែត្រ។
គម្រោងនៃការបង្កើតផ្លូវនេះគឺមានគោលបំណងគាំទ្រដល់ផែនការទីក្រុង Pattaya ទាំងមូលក្នុងការរចនា និងជំនួយជាសកលសម្រាប់ជនពិការ។ ផ្លូវនេះស្ថិតនៅជាប់នឹងសមាគមជនពិការភ្នែក អ្នកមានពិការភាពនិងសាលារៀនក្នុងតំបន់។
កាលពីម្សិលមិញរថយន្តនិងម៉ូតូជាច្រើនបានចតនៅលើចំណតជនពិការ។ ជនពិការដែលប្រើរទេះរុញត្រូវបង្ខំចិត្តធ្វើដំណើរលើចិញ្ចើមថ្នល់ ដែលមើលទៅពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ អាជ្ញាធរក្រុង Pattaya បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពួកគេបានដោះស្រាយបញ្ហានេះជាច្រើនលើកមកហើយ ហើយពួកគេសន្យាថានឹងបង្កើនការល្បាតនៅក្នុងតំបន់នោះឱ្យបានតឹងរ៉ឹងជាងមុនទៀត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The Pattaya news