Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ

នៅថ្ងៃសៅរ៍នេះរដ្ឋាភិបាលថៃ​​បានរាយការណ៍ថា ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩​ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ​ ករណីនេះធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃ​មានចំនួន ៣១៦២នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់​។

មជ្ឈមណ្ឌល​រដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩បានមានប្រសាសន៍​ថា ​បច្ចុប្បន្នប្រទេសថៃមានអ្នកជំងឺដែលបានជាសះស្បើយសរុបចំនួន ៣០៥៣នាក់ ​និងបន្សល់ទុកអ្នកជំងឺចំនួន ៥១នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ​គិតមកដល់ថ្ងៃនេះ អ្នកឆ្លងមេរោគកូវីដ-១៩នៅលើពិភពលោកបានកើនឡើងដល់ចំនួន​ ៩ ៩០៤ ៩៦៣នាក់ និងមានអ្នកស្លាប់សរុបចំនួន​៤៩៦ ៨៦៦នាក់ ​។

រូបតំណាង

សហរដ្ឋអាមេរិកមាន​អ្នកឆ្លងច្រើនបំផុតគឺ ២ ៥៥២ ៩៥៦នាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីលចំនួន ១ ២៨០ ០៥៤នាក់ និងប្រទេសរុស្ស៊ីចំនួន ​៦២០ ៧៩៤នាក់ ។ ប្រទេសថៃឈរនៅចំណាត់ថ្នាក់ទី៩៥ ក្នុងចំណោមប្រទេសទាំង ២១១ ដែលរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9429507