រាជធានីភ្នំពេញ ៖ បច្ចុប្បន្នជំងឺកូវីដ១៩ មិនទាន់បានធូរស្បើយនៅឡើយទេ គឺវាបន្តកូរពិភពលោកយ៉ាងខ្លាំង ខណៈដែលមាសនៅលើទីផ្សារអន្តរជាតិក៏បានឡើងថ្លៃជាគំហុក ។
អ្នកជំនាញបានលើកឡើងបន្តថា បច្ចុប្បន្នបន្ទាប់ពីមាសឡើងថ្លៃហើយ នៅមានផ្នែកកសិកម្មនឹងអាចហក់លោតបានខ្ពស់ និងវិស័យទេសចរណ៍អាចនឹងហក់លោតខ្ពស់ផងដែរ ប្រសិនបើកូវីដ១៩ ត្រូវបានរលាយចេញពីភពផែនដី ។ ដោយមានការវិភាគជាច្រើនទៅលើសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ម្យ៉ាងវិញទៀតហាក់មានការចាប់អារម្មណ៍ច្រើនលើវិស័យអចលនទ្រព្យ និងមាសឡើងថ្លៃខ្លាំង ។
អ្នកជំនាញមួយរូបក៏បានបាននិយាយថា មានសំណួរជាច្រើនបានលើកឡើងថា តើគួរទិញមាសឬសន្សំលុយ នៅពេលដែលជំងឺកូវីដ ១៩ មិនទាន់រលត់បាត់នោះ ? ជាអ្នកបណ្តុះបណ្តាលម្នាក់ នៅក្នុងក្លិបអ្នកជំនួញឆ្លាត លោក អួន សារ៉ាត់ បានឱ្យដឹងថា រវាងការទិញមាសទុក និងការសន្សំលុយ លោកថា ការទិញមាសទុកល្អជាងក៏ព្រោះថា តម្រូវការមាសពិតជាមានបន្តទៅទៀត ។ ដោយលើកជាភស្តុតាងត្រួសៗ ដើម្បីគាំទ្រទៅលើអំណះអំណាងរបស់ខ្លួនថា គួរតែទិញមាសទុកជាជាងសន្សំលុយទុកនោះលោក អួន សារ៉ាត់ បានពន្យល់ថា ប្រទេសនីមួយៗតែងតែត្រូវការមាស ដើម្បីផលិតលុយ ដូចនេះលោកបន្តថា ដើម្បីផលិតលុយបានត្រូវមានមាសសម្រាប់តម្កល់ ដូចនេះមាសនៅតែមានតម្រូវការខ្ពស់នឹងឡើងថ្លៃ ។
លោកបានបន្តថា «ជាធម្មតា មាសឡើងថ្លៃនៅក្នុងខែ១ រហូតដក់ខែ៤ អីហ្នឹង ដោយសាររដូវនេះប្រជាជនមិនមានចំណូលគាត់លក់ ។ នៅក្នុងស្រុកយើង គេទិញនៅរដូវវស្សា អ៊ីចឹងមាសចុះថោក ហើយនៅខែប្រាំមាសក៏ឡើងថ្លៃ ជាពិសេសនៅពេលប្រមូលផលពីកសិកម្ម ដូចជាស្រូវ កៅស៊ូ ។ល។ ឥឡូវយើងងាកមកមើលតាំងពីពិភពលោកជួបវិបត្តិកូវីដ១៩ ប្រជាជនលើពិភពលោកជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់ ប្រជាជនខ្លះមិនមានឱកាសរកស៊ីបន្តនោះទេ ហើយត្រូវបានបិទអាជីវកម្មរបស់ខ្លួនតាំងពីខែ ២មកម្ល៉េះ អ្នកខ្លះមុននឹងទៅទៀត ។
ដូចនេះហើយបានជា រដ្ឋក្នុងប្រទេសនីមួយៗត្រូវ ទិញស្បៀងអាហារសម្រាប់ប្រជាជនរបស់គេ និងប្រទេសខ្លះដូចជា សហរដ្ឋអាមេរិកចឹង គេបង់លុយឱ្យប្រជាជនគេ អ៊ីចឹងគេត្រូវការលុយចាយ» ។ ក្នុងឆ្នាំ ១៩៧១ មាសត្រូវបានប្រកាសឱ្យប្រើប្រាស់ជាមាត្រឋាន ដើម្បីឱ្យប្រើប្រាស់ជាសាកលឬអន្តរជាតិ ដោយប្រធានាធិបតី និកស៊ុន ចឹងជាបន្តបន្ទាប់មក គឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ។ ចឹងសំណួរបន្ទាប់ សួរថា មាសឡើងថ្លែទៀតអត់0x017d7 លោកបានផ្តល់ចម្លើយថា មាសនឹងមានការឡើងថ្លៃទៀត អាចបន្តិចបន្តួចទៀតដែរ ។ អ្នកដែលទិញមាសត្រូវប៉ាន់ គឺអ្នកដែលទិញមុនកូវីដ១៩ ។
លោកគ្រូ អួន សារ៉ាត់ បានបន្ថែមថា «អ្វីដែលនឹងត្រូវឡើងថ្លៃបន្តទៀតអាចជា ខាងផលិតផលកសិកម្ម ផលិតផលខាងស្បៀងអាហារ ហើយក្រុមហ៊ុនដែលកំពុងមានបញ្ហាគឺក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែក្រុមហ៊ុននឹងបើចប់កូវីដ១៩ នឹងឡើងខ្ពស់ខ្លាំងតែម្តង ព្រោះមនុស្សខានធ្វើដំណើរជិត ១ឆ្នាំហើយ។ ប៉ុន្តែតើក្រុមហ៊ុនអាកាសចរណ៍នឹងត្រដាបត្រដួសរួចអត់ បើក្រុមហ៊ុនខ្លះក្ស័យធន់ហើយនឹង ចឹងក្រុមហ៊ុនទេសចរណ៍នឹងត្រូវប៉ាន់ខ្លាំង»៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព