ក្រោយពីការបែកធ្លាយព័ត៌មានរបស់ឡានទំនើប Mercedes-Benz S-Class ២០២១ ពីក្រុមហ៊ុន Mercedes-Benz ដែលបានប្រកាស ក្រៅពីការផ្លាស់ប្ដូររូបរាងទាំងស្រុង ទាំងផ្នែកខាងក្រៅនិងកាប៊ីនខាងក្នុង Mercedes-Benz S-Class បានត្រៀមរួចរាល់សម្រាប់មុខងារបើកអូតូកម្រិត៣(Level 3 automated driving)ក្នុងឆ្នាំ ២០២១ នាពេលប៉ុន្មានខែខាងមុខនេះ។
S-Class គឺជារថយន្តស៊េរីបច្ចេកវិទ្យាកំពូលប្រចាំ ២០២១ តាំងពីការបន្ថែមជំនួយការឌីជីថលនិយាយបានច្រើនភាសា ផ្ទុកទៅដោយឧបករណ៍ឆ្លាតវៃ កញ្ចក់និងប្រព័ន្ធប្រតិបត្តិការកំពូលៗ ដែលសុទ្ធតែបច្ចេកវិទ្យាចាំបាច់និងស័ក្តិសមប្រចាំសតវត្សរ៍ទី ២១ នេះ។
និយាយដល់មុខងារបើកអូតូកម្រិត៣វិញ តើ S-Class កំពុងត្រៀមសមត្ថភាពស្វ័យភាពនាពេលអនាគតយ៉ាងម៉េចខ្លះ?
នៅពេលបើកសម្ភព S-Class ២០២១ នឹងមានបំពាក់មុខងារមួយដែលមានសមត្ថភាពត្រួតពិនិត្យដំណើរការសកម្មភាពនិងការផ្លាស់ប្ដូរផ្លូវអូតូ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺវាមិនដូច Cadillac Super Cruise នោះទេ ព្រោះ Class-S ឌីហ្សាញនិងរៀបចំផលិតឡើងដើម្បី SAE កម្រិត៣ ក្នុងការបើកបរលើដងផ្លូវនាពេលអនាគត។
ហើយនេះបានគេហៅថាការបើកបរអូតូនៅពេលដែលរថយន្តអាចកាច់ចង្កូត ឈប់ និងបង្កើនល្បឿនដោយខ្លួនឯងបាន ប៉ុន្តែកន្លែងខ្លះក៏ត្រូវការឲ្យម្ចាស់រថយន្តបញ្ជាផ្ទាល់ដូចគ្នាបើសិនជារថយន្តស្នើសុំ។
(ប្រែសម្រួលដោយ៖ រីតា)