ក្លិប Napoli ព្រមទទួលយកសំណើរបស់ខ្សែប្រយុទ្ធវ័យជ្រេ កីឡាករ Jose Callejon ដែលបានស្នើឱ្យមានការបន្តកុងត្រារយៈពេលខ្លីបណ្ដោះអាសន្ន ហើយសន្យាមិនយកប្រាក់ឈ្នួលពីក្លិបឡើយ ក្នុងគោលបំណងលេងដល់ចប់រដូវកាលនេះ។
អតីតខ្សែប្រយុទ្ធអេស្ប៉ាញវ័យ ៣៣ឆ្នាំ នឹងផុតកុងត្រានៅថ្ងៃទី៣០ ខែមិថុនា ប៉ុន្តែដោយសារលីគបាល់ទាត់អ៊ីតាលី Serie A រដូវកាលនេះ មិនអាចបញ្ចប់ទៅដូចពេលកំណត់រាល់ឆ្នាំ ទើបសាមីខ្លួនសម្រេចបន្តកុងត្រារយៈពេលខ្លី ដែលអាចលេងរហូតដល់ចុងខែសីហា។
Callejon ជាកីឡាករចាស់វស្សាមួយរូបរបស់ Napoli ដែលបានលេងឱ្យក្លិបចាប់តាំងពីឆ្នាំ២០១៣ ក្រោយផ្លាស់មកពីក្លិប Real Madrid។ ចាប់តាំងផ្លាស់មក Callejon បានជួយឱ្យក្លិបឈ្នះពានរង្វាន់នៅក្នុងប្រទេសអ៊ីតាលីចំនួន ៣ផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia