Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកពាក់ព័ន្ធក្នុងវិស័យវាយនភណ្ឌ គ្រោងជួបគ្នាមុនពេលភ្ជុំបិណ្ឌ ដើម្បីបញ្ចប់កិច្ចពិភាក្សារឿងប្រាក់ឈ្នួលអប្បបរមា លើកចុងក្រោយ

អ្នកពាក់ព័ន្ធ នៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ដែលមានមន្រី្តរដ្ឋាភិបាល​ និងតំណាងខាងកម្មករ បានមកជួបពិភាក្សាគ្នា នៅព្រឹកថ្ងៃទី៣ កញ្ញានេះ ដើម្បីដោះស្រាយពីបញ្ហាកំណត់ប្រាក់ឈ្នួល អប្បរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិត​ស្បែក​ជើងសម្រាប់ឆ្នាំ២០២១។

តាមរយៈកិច្ចប្រជុំដែលបានធ្វើឡើងមួយ នៅទីស្នាក់ការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិតអ៊ិត សំហេង និងតំណាងអ្នកពាក់ព័ន្ធផ្សេងៗទៀត នៅមិនទាន់បានទទួលការឯកភាព ថានឹងត្រូវ កំណត់ប្រាក់ឈ្នូលអប្បរមា សម្រាប់កម្មករកម្មការិនី និយោជិក នៅក្នុងកម្រិតណានៅឡើយទេ ដោយការសម្រេចពិតប្រាកដ អាចនឹងប្រព្រឹត្តទៅ គឺនៅពេលដែល មានការបញ្ចប់កិច្ចពិភាក្សា​ប្រាក់ឈ្នួល នៅថ្ងៃ៩-១០ខែកញ្ញា មុនពេលបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការពិភាក្សាកំណត់ប្រាក់​ឈ្នួល​អប្បបរមា នៅប្រទេសកម្ពុជា គឺត្រូវបានចាប់ផ្តើមអនុវត្តលើកដំបូង ក្នុងឆ្នាំ២០០០ ហើយត្រូវ​បាន​ធ្វើការ​កែលម្អជាបន្តបន្ទាប់ តាមរយៈយន្តការត្រីភាគី។

នៅឆ្នាំ២០១៦​រាជរដ្ឋាភិបាល បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និង​ទទួល​​បានការអនុម័ត និងប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ដោយបានបញ្ចូលនូវគោលការណ៍ទាំង៥, លក្ខណវិនិច្ឆ័យផ្នែកសង្គម (ស្ថានភាពគ្រួសារ អត្រា​អតិផរ​ណា និងចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យផ្នែកសេដ្ឋកិច្ច (ផលិតភាព ភាព​ប្រកួតប្រជែង​របស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ព្រមទាំង​កាលវិភាគ​នៃការចរ​ចា​ប្រាក់ឈ្នួលអប្បបរមា ដែលជាលទ្ធផលនៃសិក្ខា​សាលាត្រីភាគីថ្នាក់​ជាតិកាលពីថ្ងៃទី២៤-២៥ ខែ​មេសា ឆ្នាំ២០១៤។

ជាលទ្ធផល ប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យនេះ ត្រូវបានកែសម្រួលពី ១៨២ ដុល្លារអាមេរិកក្នុង​មួយ​ខែ សម្រាប់ឆ្នាំ២០១៩ រហូតដល់ ១៩០ ដុល្លារអាមេរិកក្នុង មួយខែសម្រាប់ឆ្នាំ២០២០នេះ ស្មើនឹង៤.៤%។ ដោយឡែកប្រាក់អត្ថប្រយោជន៍បន្ថែម របស់កម្មករនិយោជិត ក្នុងម្នាក់អាច​ទទួល​បានប្រាក់​ឈ្នួលចន្លោះពី ២០៧ ទៅ ២១៨ ដុល្លារអាមេរិកក្នុងមួយខែនៅក្នុងឆ្នាំ២០២០។

លោកបណ្ឌិត អ៊ិត សំហេង បានកំណត់ឲ្យក្រុមប្រឹក្សាជាតិប្រាក់​ឈ្នួលអប្ប​បរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួលមុនបុណ្យភ្ជុំបិណ្ឌ ខាងមុខ ដើម្បីឲ្យកម្មករនិយោជិត ក៏ដូច​ជា​ភាគីដែលមានសមាសភាពក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានភាពស្ងប់ចិត្តក្នុងការ​ឈប់​សម្រាក​នាឱកាសខាងមុខនោះ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9656844