បន្ទាយមានជ័យ៖ នៅថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២០ អាវុធហត្ថ ក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីប្រពន្ធជនរងគ្រោះឈ្មោះ ពេជ្រ សុភាព អាយុ៤៩ឆ្នាំ ពីករណីហិង្សាមួយដែលបានកើតឡើងកាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០២០ វេលាម៉ោងប្រហែល២០ និង៣០នាទី ដែលក្មួយស្រីរបស់ខ្លួនឈ្មោះ ជិន ណារី ភេទស្រី អាយុ២២ឆ្នាំ បានចេញពីកន្លែងធ្វើការហើយមកដល់ផ្ទះស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។ ពេលនោះស្រាប់តែប្ដីរបស់ខ្លួនមិនដឹងស្រវឹងស្រាពីណាមកហើយបានវាយទៅលើគាត់ជាប្រពន្ធ ព្រមទាំងជេរប្រមាថ ពេលនោះក្មួយជាជនសង្ស័យឃើញដូច្នេះក៏ចូលទៅឃាត់ ក៏បង្ករឱ្យមានជម្លោះឈ្លោះប្រតាយប្រតប់គ្នា រហូតដល់ជនសង្ស័យយកកាំបិតដែលខ្លួនទិញមកសម្រាប់ចិតបន្លែចាក់ទៅលើជនរងគ្រោះខាងលើបណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយបានស្លាប់ពេលដែលកំពុងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
លោក វរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថ ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងលោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ សុភាព ហើយដកហូតកូនកាំបិតចិតបន្លែបានមួយដើមផងដែរ នៅវេម៉ោង១៣ និង៣០នាទី ថ្ងៃទី០២សីហាឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យរួចបញ្ជូនមកមូលដ្ឋាន អាវុធហត្ថ ក្រុងដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានយកកូនកាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ រហូតដល់ស្លាប់ពិតប្រាកដមែន ដោយសារខ្លួនឃើញជនរងគ្រោះប្រើហិង្សាមកលើមីងរបស់ខ្លួនស្ទើតែរាល់ថ្ងៃ។ ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនាញ អាវុធហត្ថ ក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អាវុធហត្ថខេត្តចាត់ការបន្ត។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ដោយ៖ សួង សាម