បន្ទាប់ពីមានការចរចាគ្នាការពីម្សិលមិញ រវាងឪពុករបស់ Lionel Messi ដែលជាតំណាងកីឡាករMessi និងប្រធានក្រុមដឹកនាំក្លឹប FC Barcelona ព័ត៌មានចុងក្រោយបានបញ្ជាក់ថា ក្លឹប Barcelonaអាចនឹងយល់ព្រមអោយ Messi ចាកចេញត្រឹមតម្លៃខ្លួន ១០០ លានអឺរ៉ូប៉ុណ្ណោះ។
ការកាត់តម្លៃពី ៧០០ លានអឺរ៉ូនៅក្នុងតម្លៃទិញកុងត្រាផ្តាច់របស់ Messi មកត្រឹម ១០០លានអឺរ៉ូគឺធ្វើឡើងបន្ទាប់ពីសាម៉ីខ្លួន Messi ហាក់គ្មានបំណងចង់លេងអោយក្លឹបកាតាឡាន់នេះបន្តទៀត និងពេលកុងត្រាដែលនៅសល់គឺត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ ដូចនេះក្លឹបមិនអាចទាមទារតម្លៃខ្ពស់ពេកនោះឡើយ។
លើសពីនេះ ក្នុងកុងត្រាក៏មានលក្ខខណ្ឌ័ពិសេសមួយថា បើសិនជា Messi ចង់ចាកចេញ គឺអាចចាកចេញបានដោយគ្មានតម្លៃខ្លួនអ្វីទាំងអស់ តែត្រូវប្រាប់ក្លឹបអោយបានមុនថ្ងៃទី ១០ មិថុនា ពោលគឺចប់រដូវកាលមុន។ តែដោយសារវិបត្តិ Covid 19 ទើបរដូវកាលត្រូវបានពន្យារ ដូចនេះទើបអាចមានរឿងដ៏សាំញ៉ាំនេះកើតឡើង រហូតដល់ពេលនេះ។
ប្រភព៖ Goal