លោកអនុសេនីយ៍ឯក Nattirut Chotthanaisit មន្ត្រីប៉ូលិសប្រចាំស្រុក Mueang Chonburi ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនៅឯបន្ទប់ជួលមួយក្នុងភូមិ Bang Plasoi ។
ប៉ូលិសនិងក្រុមអ្នកសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសពស្ត្រីថៃម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណដែលកំពុងគេងស្លាប់នៅលើគ្រែ។ នៅក្នុងបន្ទប់ទឹកប៉ូលិសបានប្រទះឃើញសាកសពបុរសជនជាតិថៃអាយុ ៧០ឆ្នាំម្នាក់ព្យួរកទៅនឹងបង្អួច។ តាមការពិនិត្យរបស់ប៉ូលិសបានឱ្យដឹងថា នៅលើជនរងគ្រោះមិនមានស្លាកស្នាមរបួសដោយសារការវាយដំអ្វីនោះទេ។ លើសពីនេះប៉ូលិសបានរកឃើញលិខិតមួយដែលបញ្ជាក់ថា ពួកគេទាំងពីរមានបញ្ហាទាក់ទងនឹងបំណុលដោយសារតែវិបត្តិមេរោគកូវីដ-១៩។ នៅក្បែរគ្រែគេឃើញមានថ្នាំកែវទឹកមួយកែវ និងគ្រាប់ថ្នាំមួយចំនួន។
កូនស្រីរបស់ជនរងគ្រោះជាបុរសបានប្រាប់សារព័ត៌មានថា ជាធម្មតាឪពុកនាងរស់នៅក្នុងផ្ទះជាមួយម្តាយនាងនិងក្រុមគ្រួសារ។
នាងអះអាងថានាងមិនដែលស្គាល់នារីរងគ្រោះដែលគេងស្លាប់លើគ្រែជានរណាឡើយ។ ប៉ូលិសជឿជាក់ថាជនរងគ្រោះទាំងពីរប្រហែលជាមានទំនាក់ទំនងសម្ងាត់ជាមួយគ្នា។ ទោះយ៉ាងណាក៏ដោយប៉ូលិសកំពុងបន្តការស៊ើបអង្កេតរឿងក្តីដ៏ស្មុគស្មាញមួយនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news