ក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia នឹងបើកដំណើរការសេវាកម្មក្នុងស្រុកនៅខែកក្កដាខាងមុខនេះ ដោយមានទិសដៅជើងហោះហើរសរុបចំនួន២៣ និងមាន២៥ផ្លូវ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia បានប្រាប់កាសែត Associated Press ថាក្រុមហ៊ុនអាកាសចរណ៍កំពុងចាប់ផ្តើមពង្រីកផ្លូវហោះហើរក្នុងស្រុករបស់ខ្លួនជាណ្តើរៗចាប់តាំងពីខែឧសភាម្ល៉េះ ហើយឥឡូវនេះក្រុមហ៊ុនក៏បានត្រៀមលក្ខណៈជាស្រេចក្នុងការចេញជើរហោះហើរក្នុងស្រុកដើម្បីជួយលើកកម្ពស់វិស័យទេសចរណ៍នៅខែកក្កដា។ ជើងហោះហើរក្នុងស្រុកដែលបើកដំណើរការវិញរួមមាន Chiang Mai-Hat Yai, Chiang Mai-Pattaya, Hat Yai-Pattaya និង Khon Kaen-Hat Yai សរុបចំនួន ២៥ផ្លូវ និង៦៨ ជើងហោះហើរ (ការធ្វើដំណើរវិលជុំ) ក្នុងមួយថ្ងៃ។
ក្រុមហ៊ុនអាកាសចរណ៍សន្យាថានឹងយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរដូចជា ធ្វើតាមវិធានការសុខភាពរបស់រដ្ឋាភិបាល ការអនាម័យនៅលើយន្តហោះ។ អាកាសយានដ្ឋានទាំង៦នៅប្រទេសថៃបានដំណើរការឡើងវិញ ឬកំពុងតែដំណើរការឡើងវិញដូចជា Don Mueang, Phuket, Chiang Mai, Hat Yai, Chiang Rai, Suvarnabhumi។ អាកាសយានដ្ឋានទាំងនេះមានទាំងជើងហោះហើរក្នុងស្រុកនិងក្រៅប្រទេស។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger