ត្បូងឃ្មុំ ៖ កុមារអាយុ២ឆ្នាំម្នាក់ធ្លាក់ចូលក្នុងអាងបន្ទប់ទឹកបណ្តាលឲ្យឈ្លក់ទឹកស្លាប់ដោយគ្មាននរណាបានឃើញ ខណៈម្ដាយចេញទៅទិញម្ហូបហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២០ កាលពីវេលាម៉ោង១៤នឹង៣០នាទី នៅចំណុចផ្ទះឈ្មោះ សែម សុីណែត ភេទស្រី អាយុ២១ឆ្នាំ ស្ថិតក្នុងភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។
តាមការរៀបរាប់របស់ម្ដាយជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុគាត់បានចេញទៅទិញម្ហូបហើយទុកកូនគាត់ឈ្មោះ អឿន សុខរាជ ភេទប្រុស អាយុ២ឆ្នាំ នៅផ្ទះម្នាក់ឯងស្រាបតែពេលគាត់មកដល់ផ្ទះវិញក៏ឃើញកូនគាត់ធ្លាក់ចូលបន្ទប់ទឹកស្លាប់តែម្ដង។ភ្លាមគាត់ស្រែកឆោឡោផ្អើលដល់អ្នកភូមិហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកន្លែងកើតហេតុ
សមត្ថកិច្ចបញ្ជាក់ថា កម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលគ្រូពេទ្យមណ្ឌលសុខភាពរួចពិនិត្យស្រាវជ្រាវឃើញថា សពពិតជាស្លាប់ដោយសារធ្លាក់ចូលអាងក្នុងបន្ទប់ទឹកឈ្លក់ទឹកស្លាប់ប្រាកដមែន ពុំមានពាក់ពន្ធ័និងបទល្មើសអ្វីផ្សេងឡើយ បន្ទាប់ពីត្រួតពិនិត្យរួចសពប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ផេង ភាព