រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំខាល មមែ ច កុរ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងមិនល្អ
តាមក្បួនហោរាសាស្ត្រ ថ្ងៃព្រហស្បត្តិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំរកា ឆុងជាមួយថោះ។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយបើលោកអ្នកធ្វើអ្វីមិនធ្ងន់ធ្ងរនោះផលលំបាកក៏មិនកើតឡើងច្រើនដែរ។ការប្រកបការងារកើតមានភាពរកាំចិត្តបន្តិចតែយ៉ាងណាក៏មានភាពលូតលាស់សន្សឹមៗទៅមុខឥតមានថយក្រោយឡើយ។ការសម្រេចចិត្តអ្វីងាយជួបបញ្ហាប្រទាំងប្រទើសនិងទទួលបានផលតិចថែមទៀត។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានដំណើររិចរិល និងថយក្រោយច្រើនម្ល៉ោះហើយទោះចង់រកប្រាក់ចំណូលចិញ្ចឹមជីវិតក៏ជួបការលំបាកដែរ។
ស្នេហា ៖ ប្រុសស្រីមានតែការហួងហែងនិងប្រចែប្រច័ណ្ឌហួសហេតុច្រើន។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានការសុខកាយសប្បាយចិត្តច្រើន ហើយធ្វើអ្វីឃើញថាជឿនលឿនទៅមុខសន្សឹមៗជានិច្ច។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញបញ្ហាប្រាក់កាសនិងទ្រព្យសំណាងបានឡើងខ្ពស់ហើយបើមានការខិតខំតែងហូរចូលគួរសមផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីបើមានការទុំជោរ ហើយមិនត្រូវបង្អង់បន្តទៅទៀតបានទេជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំគ្រួសារហើយ។
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពប្រទាំងប្រទើសជាមួយក្រុមមនុស្សច្រើនដូច្នេះមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ឬចង់បានភ្លាមៗឡើយពុំនោះអាចនឹងជួបផលអាក្រក់ណាមួយពុំខាន។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
ស្នេហា ៖កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទ ណាស់គប្បីប្រយ័ត្នប្រយែង។
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាប់ផ្តើមកិច្ចការងារសំខាន់ឬកិច្ចការធំដុំអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបើកហាងថ្មីឬទិញកន្លែលក់ដូរថ្មីតែងជោគជ័យដូចសមប្រកប។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែត នាំជួបផលលំបាកនៅគ្រាក្រោយ។
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តអ្វីមួយពីព្រោះឃើញថាតែងហុចផលមកវិញគ្រាន់កក់ក្តៅផងដែរ។ការប្រកបការងារទោះធ្វើអ្វីក៏ដោយតែងមានក្រុមមនុស្សខ្លាចក្រែងនិងអាណិតស្រឡាញ់ច្រើនឡើងវិញ។
មុខរបរ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពរលូនល្អទៅមុខជានិច្ចហើយបើលោកអ្នកចង់បើកមុខរបរថ្មីឬចង់ចរចាទិញអ្វីមួយជាឱកាសល្អប្រពៃ។
ស្នេហា ៖ កំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកហើយបើចង់ផ្សះផ្សាជម្លោះជាពេលវេលាល្អព្រោះឆាប់ប្រែប្រួលពីអាក្រក់មកល្អណាស់ផង ។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដាក់ពាក្យចូលធ្វើការឬទំនាក់ទំនងការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញផង។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញ ត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានភាពលូតលាស់ទៅមុខនិងត្រជាក់ត្រជុំប្រពៃ។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ឡើយពីព្រោះថាងាយកើតបញ្ហាមិនល្អនាពេលក្រោយវិញផង។នាពេលនេះលោកអ្នកជួបបញ្ហាខ្វាយខ្វល់ច្រើនពិសេសធ្វើច្រើនខុសច្រើនទៀតផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំកើតមានការប្រឆាំងគ្នាព្រោះតែការចង់ចាញ់ឈ្នះគ្នា។
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិចហើយពិសេសឱ្យប្រយ័ត្នក្រុមមនុស្សតាមចាប់កំហុសដោយប្រការណាមួយផង។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះដែរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះៗកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នាពេលនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេពីព្រោះថាធ្វើអ្វីតែងមានការរាំងស្ទះនិងជួបបញ្ហាចំពោះមុខច្រើន។
មុខរបរ ៖ ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខជាសន្សឹមៗហើយពិសេសបើលោកអ្នកចង់បើករបរថ្មីតែងហុចផលល្អច្រើនជាងអាក្រក់ផងដែរ។
ស្នេហា ៖ កំលោះក្រមុំពេលនេះបើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបចំផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត។
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើមានកិច្ចការងារអ្វីសំខាន់លោកអ្នកអាចសម្រុកការងារបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅផង។
មុខរបរ ៖ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសមហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្តដែរ។
ស្នេហា ៖ កំលោះក្រមុំមានភាពផ្អែមល្ហែមដូចសព្វមួយដង។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេដូចនេះគប្បីធ្វើបុណ្យដាក់ទានខ្លះក៏ប្រសើរដែរ។ការរស់នៅឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទដោយសារការមិនចេះទប់អារម្មណ៍ផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរដិបរដុបច្រើនបន្តិចហេតុនេះចូរប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការនិយាយប៉ះពាល់ទៅលើអ្នកដទៃ។លោកអ្នកឱ្យប្រយ័ត្នកើតរឿងមួយហើយមួយទៀតមិនចេះចប់។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរពេលទៅមានសុវត្តិភាពល្អតែពេលត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេគប្បីប្រយ័ត្នប្រយែង។
ស្នេហា ៖ កំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕ ប្រភព៖ Cen