អាជេតា (Ajanta) និង អេលឡូរ៉ា (Ellora) គឺជាភាពល្បីល្បាញបំផុតសម្រាប់ឥណ្ឌា។ វាជាតំបន់រូងភ្នំមួយដែលសុទ្ធសឹងជាសំណង់តាំងសម័យបុរាណមកម្ល៉េះ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ សំណង់របស់ Ellora ពិតជាអាចច្រលំគ្នានឹងប្រាសាទរបស់កម្ពុជាផងដែរ។ ផ្ទាំងថ្មដ៏ធំសំបើមនេះ មានការតភ្ជាប់គ្នានឹងរូងភ្នំ Ajanta និង Ellora ដែលពោពេញទៅដោយចម្លាក់ម៉ាហារ៉ាសត្រាដែលបង្ហាញពីចម្លាក់គំនូរជញ្ជាំង និងរូបចម្លាក់ល្អបំផុតរបស់ប្រទេសនេះ។
គុហាព្រះពុទ្ធសាសនានៅទីនេះ ត្រូវបានប្រកាសជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូរ អំពីចម្លាក់ព្រះពុទ្ធ Maitreya ប្រាសាទ Kailash និងការរចនាអរូបីយរបស់អារក្សមនុស្ស និងបក្សី។
ប្រាសាទកាឡៃដ៏ស្រស់ស្អាតនៅក្នុងរូងភ្នំអេលឡូរ៉ា
ចម្លាក់និងរូបចម្លាក់នៃរូងភ្នំ Ellora និង Ajanta គឺជាការបង្ហាញពីសាសនាធំៗចំនួន៣ សាសនាចេន សាសនាព្រះពុទ្ធ និងសាសនាហិណ្ឌូ ប្រជាជនឥណ្ឌាតែងគោរពប្រតិបត្តិតាំពីយូរលង់ណាស់មកហើយ។
(រូបភាពដោយ៖ viator)
១. អ្វីដែលអ្នកត្រូវដឹងមុននឹងទៅកាន់ Ajanta
តំបន់នេះពិតជាមានប្រជាប្រិយភាពខ្លាំងណាស់សម្រាប់ទេសចររបស់ប្រទេសឥណ្ឌា។ មួយវិញទៀត វាមានច្រកចេញចូលចំនួនពីរទៅកាន់ Ajanta ដែលនៅក្បែរបំផុតនឹងទីក្រុងជូឡាហ្គុន (Jalgaon) ដែលស្ថិតនៅចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រប៉ែកខាងជើង និងទីក្រុងអារ៉ាហ្គាបាដ (Aurangabad) ដែលស្ថិតនៅចម្ងាយ ១០៥ គីឡូម៉ែត្រភាគអាគ្នេយ៍មួយផ្សេងទៀត។ ដូច្នេះ ការមកកាន់ទីនេះ នឹងផ្តល់ជំរើសដំណើរទេសចរណ៍របស់អ្នកកាន់តែច្រើន។
(រូបភាពដោយ៖ aurangabadtourism)
Aurangabad គឺជាទីរួមខេត្តមួយដែលមានអាកាសយានដ្ឋានភ្ជាប់នឹងផ្លូវដែកទៅប៊្លូបៃ (Bombay) និងសណ្ឋាគារទំនើបមួយចំនួនថែមទៀតផង។ អ្នកទេសចរជាច្រើនជ្រើសរើសវាជាកន្លែងចុងក្រោយព្រោះ វាងាយស្រួលសម្រាប់ការបន្តដំណើរទៅកាន់រូងភ្នំ Ellora ផងដែរ។
(រូបភាពដោយ៖ fabhotels)
២. ភាពទាក់ទាញរបស់ល្អាង អាជេតា (Ajanta & Ellora)
រូងភ្នំត្រូវបានគេរកឃើញដំបូងនៅឆ្នាំ ១៨១៩ នៅពេលដែលលោកចនស្មីតជាមន្រ្តីអង់គ្លេសបានជំពប់ជើងដួលលើថ្មដែលមានរាងដូចស្បែកជើងខណៈពេលកំពុងប្រមាញ់សត្វខ្លា។ បន្ទាប់ពីសិក្សាស្រាវជ្រាវអំពីវត្ថុបុរាណរួចមក វាត្រូវបានសន្និដ្ឋានដោយប្រវត្តិវិទូនិងបុរាណវិទូថារូងភ្នំទាំងនេះមានទំនាក់ទំនងជាមួយរាជវង្សវ៉ាកាតា។ ហើយរូងភ្នំចំនួន ២០ ត្រូវបានសាងសង់ក្នុងរាជវង្សវឌ្ឍនាកា (Vakataka) ក្នុងរជ្ជកាលស្តេចហារីសាណា (Harisena) ហើយនៅចុងបញ្ចប់នៃរជ្ជកាលរបស់ព្រះរាជារអង្គនេះ រូងភ្នំទាំងនេះក៏ត្រូវបានគេបោះបង់ចោល។
នៅខាងក្នុងរូងភ្នំអ្នកអាចឃើញចម្លាក់គំនូរដែលបង្ហាញពីជីវិតរបស់ព្រះពុទ្ធ Gautam ហើយក៏មានរឿងរ៉ាវពីរឿងនិទានចាតាកាផងដែរ។ ទីនេះមានបូជនីយដ្ឋានល្អាងថ្មព្រះពុទ្ធចំនួន ៣០ ផ្ទាំងផងដែរ ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី ២ មុនគ.ស ដល់ឆ្នាំ ៤៨០ នៃគ.ស ។ នេះជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីរូងភ្នំ Ajanta។
(រូបភាពដោយ៖ trawell)
ល្អាងអាជេតាមានសាលចំនួនប្រាំដែលជាសាលសម្រាប់ធ្វើអធិស្ឋានចំពោះសាសនា។
តំបន់បេតិកភណ្ឌពិភពលោលនេះ គឺជារូងភ្នំមួយដែលធំជាងគេបំផុតនៅលើពិភពលោក។ នៅទីនេះអ្នកមានព្រះពុទ្ធសាសនាចេន វិមានហិណ្ឌូ និងស្នាដៃសិល្បៈផងដែរ។ បន្ទាប់ការរៀបរាប់ត្រួសៗពី Ajanta យើងគួរចូលទៅកាន់ Ellora វិញម្តង។
(រូបភាពដោយ៖ viator)
រូងភ្នំ Ellora គឺជាការរួមបញ្ចូលគ្នានៃរូងភ្នំចំនួន ៣៤ ហើយនេះជាប្រាសាទ Kailasa ដែលត្រូវបានធ្វើឡើងដើម្បីឧទ្ទិសដល់ Lord Shiva ។ អ្វីដែលគួរអោយកត់សំគាល់នោះគឺថា ប្រាសាទនេះត្រូវបានធ្វើឡើងពីការដាប់ផ្ទាំងថ្មធំជាងគេបំផុតនៅលើពិភពលោក ហើយវាមានទីតាំងស្ថិតនៅក្នុងល្អាង ១៦ ។ រូងភ្នំនេះមានភាពស្មុគស្មាញបន្តិចក្នុងការកត់ចំណាំ ដោយរួមមានរូងភ្នំព្រះពុទ្ធសាសនាចំនួន ១២ រូងភ្នំហិណ្ឌូ ១៧ និងរូងភ្នំជៀនចំនួន ៥ ។
រូងភ្នំចេននៅអេលឡូរ៉ាជាសំណង់នៅសតវត្សរ៍ទី ៩ និងទី ១០ ដែលអាចសន្និដ្ឋានថានៅនិកាយឌីមបាបារ។ គុហា ១៥ ដែលត្រូវបានគេស្គាល់ថាជាដាស្សាវតារ៉ា (Dashavatara) ដែលមានប្រជាប្រិយភាពបំផុត យើងអាចមើលឃើញពីការពិពណ៌នាអំពីអវៈយវៈទាំង ១០ របស់ព្រះអម្ចាស់ព្រះវិស្ណុថែមទៀតផង។
(រូបភាពដោយ៖ viator)
(រូបភាពដោយ៖ viator)
២. ពេលវេលាសម្រាប់ទេសចរណ៍
– រូងភ្នំបើកពីម៉ោង ៩ៈ០០ ព្រឹក ដល់ ៥ៈ៣០ ល្ងាច
– ល្អាង Ajanta បិទរៀងរាល់ថ្ងៃច័ន្ទ
– រូងភ្នំ Ellora បិទនៅថ្ងៃអង្គារ
– រូងភ្នំទាំងពីរ Ajanta និង Ellora នឹងបើកព្រមគ្នាតែនៅថ្ងៃបុណ្យជាតិប៉ុណ្ណោះ។
៣. ការធ្វើដំណើរ
ការធ្វើដំណើរទៅមកនៅ Ajanta មិនមែនជាការលំបាកនោះទេ វាផ្តល់នូវជំរើសល្អ ២ ទៅកាន់ទេសចរ ដោយការធ្វើដំណើរតាមផ្លូវដែក និងរថយន្តក្រុង។
សម្រាប់ព័ត៌មានបន្ថែមលើការកក់សំបុត្រ៖ http://www.ksrtc.in/
(រូបភាពដោយ៖ svmchaser)