ប៉ារីស ៖ ក្លិបបាល់ទាត់របស់បារាំង PSG បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញសង្គម Twitter ដោយបញ្ជាក់ថា កីឡាកររបស់ខ្លួនចំនួន ៣នាក់ បានធ្វើតេស្ត វិជ្ជមាន សម្រាប់មេរោគកូវីដ-១៩ ពួកគេជាខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល គឺជាកីឡាករ Neymar រួមជាមួយកីឡាករ Angel Di Maria និងកីឡាករ Leandro Paredes ។
បើតាមការចុះផ្សាយរបស់កាសែតបារាំង L’Equipe នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះបានអោយដឹងថា Neymar, Angel Di Maria និង Leandro Paredes ទទួលបានលទ្ធផល វិជ្ជមាន Covid-19 ដោយកីឡាករទាំងបីនាក់ ទើបតែត្រលប់មកពីវិស្សមកាលនៅកោះ Ibiza ។
ទោះជាយ៉ាងណា អ្នកទាំងបី មិនមានបញ្ហាសុខភាពនោះទេ ហើយឥឡូវនេះ នឹងត្រូវធ្វើចត្តាឡីស័កមួយសប្តាហ៍ មុនពេលត្រលប់ទៅក្រុមរបស់ពួកគេវិញ ដែលនៅសល់ការប្រកួតនៅ Ligue1 ឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព