នៅទីបំផុតក្លិបហង្សក្រហម Liverpool បានក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League សារជាថ្មី ក្រោយរង់ចាំអស់រយៈពេល ៣ទសវត្សរ៍កន្លងទៅ គិតចាប់តាំងពីការឈ្នះលើកចុងក្រោយនៅឆ្នាំ១៩៩០។
មែនទែនទៅ Liverpool នៅសល់ ៧ប្រកួតក្នុងដៃទៀត ហើយត្រូវការឈ្នះតែ ១ប្រកួតទៀតប៉ុណ្ណោះ នឹងអាចក្លាយជាជើងឯក ប៉ុន្តែដោយសារក្រុម Chelsea បានយកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ២-១ កាលពីយប់មិញ ដែលជាហេតុធ្វើឱ្យហង្សក្រហមក្លាយជាជើងឯក Premier League ស្វ័យប្រវត្តិតែម្តង។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Liverpool មាន ៨៦ពិន្ទុ ឈរនៅលេខ១ រីឯ Man City មាន ៦៣ពិន្ទុ ឈរលេខ២ ដោយទូទាត់គ្នាទៅឈ្នះ ២៣ពិន្ទុដាច់តែម្តង ហើយបើទោះបីជាក្រុមលេខ២ ឈ្នះរាល់ការប្រកួតដែលនៅសល់ទៀត ក៏មិនអាចជួយឱ្យពួកគេក្លាយជាជើងឯកបានដែរ។
ទាំងនេះជាសមិទ្ធផលរបស់លោក Jurgen Klopp ក៏ដូចក្រុម Liverpool ទាំងមូល ដែលបានខិតខំប្រឹងប្រែងកន្លងមក ដើម្បីជាការលួងចិត្តពួកគេ រួមទាំងអ្នកគាំទ្រផងដែរ។ ចាប់តាំងពីលោក Klopp ចូលមកដឹកនាំ Liverpool អស់រយៈពេល ៣ឆ្នាំកន្លងទៅ លោកបានជួយឱ្យក្លិបមានពន្លឺឡើងវិញ ដោយឈ្នះជើងឯកដូចជា Champions League, UEFA Super Cup, FIFA Club World Cup និងជាពិសេស Premier League តែម្តង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore