Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៤នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃសុក្ររដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩​ ចំនួន៤នាក់ ដែលពួកគេសុទ្ធតែជាជនជាតិថៃត្រឡប់មកពីប្រទេសអារ៉ាប់រួម។

គិតមកទល់ថ្ងៃនេះ ប្រទេសថៃមាន ៣២ថ្ងៃហើយដែលមិនមានអ្នកឆ្លងថ្មីក្នុងតំបន់។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បានក្រើនរំឮកថា​ទោះបីជាបច្ចុប្បន្ននៅក្នងប្រទេសមិនមានអ្នកឆ្លងក្នុងស្រុកក៏ដោយ ប្រជាពលរដ្ឋគួរតែរក្សាការប្រុងប្រយ័ត្នដោយលោកបានចង្អុលបង្ហាញទៅ​ទីក្រុងប៉េកាំងដែលមិន​មានអ្នកឆ្លងថ្មីក្នុងតំបន់ប្រហែល ៥០ថ្ងៃមុនពេលរលកទី២ ​បានវាយប្រហារ។ ប្រជាជន​ត្រូវអនុវត្តយ៉ាងតឹងរឹងនូវវិធានការសុវត្ថិភាពដូចជា ពាក់ម៉ាស់ និង​រក្សាគម្លាតពីគ្នា។

រូបតំណាង

អ្នកឆ្លងថ្មីចំនួន ២នាក់ដំបូង​គឺជាស្ត្រីអាយុ ២២ឆ្នាំ និង ២៧ឆ្នាំ ដែលបានមកដល់ប្រទេស​ថៃកាលពីថ្ងៃពុធ​។ ពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្ត Samut Prakan។ អ្នកជំងឺចំនួនពីរនាក់ទៀតគឺជាអ្នកម៉ាស្សាមានអាយុ ៣២ឆ្នាំ និង ៥៣ឆ្នាំ។ ពួកគេបានត្រឡប់មកពីអារ៉ាប់រួមកាលពីថ្ងៃទី១៣ ខែមិថុនា ហើយត្រូវ​បានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក​។​ ពួកគេបានធ្វើតេស្តវិជ្ជមានកូវីដ-១៩កាលពីថ្ងៃពុធ​។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9425451