ក្លឹប Borussia Dortmund បានទទួលជោគជ័យក្នុងការយកហត្ថលេខារបស់ខ្សែការពារស្លាបស្តាំPSGគឺកីឡាករ Thomas Meunier។ ខ្សែការពារវ័យ ២៨ឆ្នាំរូបនេះបានចុះកុងត្រាជាមួយ Dortmund រយះពេល៤ឆ្នាំ ដោយគ្មានតម្លៃខ្លួន។
ការផ្ទេរនេះកើតឡើងដោយសារ Meunierបានផុតកុងត្រាទាំងស្រុងជាមួយនឹងក្លឹប PSGនាថ្ងៃ៣០ មិថុនាខាងមុខនេះ បន្ទាប់ពីចាយពេល៤ឆ្នាំ ពោលគឺតាំងពីឆ្នាំ 2016 ជាមួយនឹងក្លឹបក្រោយផ្ទេរចេញពីក្លឹបBruges។
គួរបញ្ជាក់ផងដែរថា Dortmund ក៏មានកីឡាកររួមសញ្ជាតិប៊ែលហ្ស៊ិកជាមួយ Thomas Meunier ចំនួន២រូបផងដែរ គឺ Thorgan Hazard និង Axel Witsel ហើយបច្ចុប្បន្ន Dortmund កំពុងឈរលេខ២នៅតារាង Bundesliga។
ប្រភព៖ BBC Sport