Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

២៤ម៉ោងចុងក្រោយ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ជិត១៧ម៉ឺននាក់

ក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ ជាង ១៦៧ ០០០នាក់ និង ស្លាប់៥ ៣៣៦នាក់។

អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានសរសេរ នៅក្នុងព្រឹត្ដិបត្រប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែមិថុនា ថា ក្នុងរយ:ពេល២៤ម៉ោងកន្លងមក មានការឆ្លងថ្មី នៃកូវីដ១៩ ចំនួន១៦៧ ១៥៦នាក់ និងស្លាប់ ៥ ៣៣៦នាក់។ តួលេខថ្មីនេះ ធ្វើឲ្យចំនួន​អ្នកឆ្លងសរុប បន្ដកើនឡើងជាង ៩,២៩លាននានក់។ ស្ថិតិទាំងនេះ គឺអង្គការសុខភាពពិភពលោក ទទួលបានទិន្នន័យជាផ្លូវការពីបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក។

តំបន់អាមេរិកខាងត្បូង និងខាងជើង ត្រូវបានកត់ត្រាមានចំនួនអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយកើនដល់ ៤ ៦០៤ ១៣៤នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក មានការឆ្លងថ្មី ចំនួន៩៧ ១២៨នាក់ និងស្លាប់ ៣ ៦៦១នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ដោយកូវីដ១៩សរុប ២៣០ ១៦៥នាក់។

តំបន់អឺរ៉ុប​ ត្រូវបានកត់ត្រា មានអ្នកឆ្លងកើនដល់ ២ ៦០០ ៥៩០នាក់ និងស្លាប់ ១៩៤ ៩៧២នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក មានអ្នកឆ្លង ចំនួន១៨ ៩៨៨នាក់ និងស្លាប់៤៤២នាក់។

តំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត មានអ្នកឆ្លងកូវីដ១៩ ចំនួន ៩៦៩ ៦៥៦នាក់ និងស្លាប់ ២២ ០០៣ ដោយគិតត្រឹមថ្ងៃទី២៥ ខែមិថុនា។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក មានការឆ្លងថ្មី ចំនួន១៨ ៩២៦នាក់ និងស្លាប់៥៦៤នាក់។

យោងតាមគេហទំព័រ Worldometer បានចេញផ្សាយថា​ បើគិតត្រឹមរសៀល ថ្ងៃទី២៦ ខែមិថុនា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ ចំនួន៩ ៧១៤ ៩៥១នាក់ ក្នុងនោះស្លាប់ ៤៩១ ៨៦៨នាក់ និងជាសះស្បើយ ៥ ២៥០ ២១៨នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9425026