ខេត្ត Buri Ram ៖ បុរសម្នាក់អាយុ ៥០ឆ្នាំត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ក្នុងស្រុក Phlapphlachai ហើយគាត់បានអះអាងថា ក្មេងនេះក៏មានចិត្តស្រលាញ់គាត់វិញដែរ។
តាមប្រភពប៉ូលិសបានឱ្យដឹងថា ជនជាប់ចោទមានឈ្មោះ Prawit មានទីលំនៅក្នុងទីក្រុងបាងកកបានផ្លាស់មករស់នៅជាមួយមិត្តភក្តិម្នាក់ក្នុងឃុំ tambon Phachan។ លោក Anucha Ruengamornrat ចៅហ្វាយស្រុក Phlapphlachai បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនល្មើសត្រូវបានចាប់ខ្លួននៅក្នុងវាលស្រែមួយដែលនៅមិនឆ្ងាយពីភូមិ បន្ទាប់ពីជីតារបស់ក្មេងស្រីបានដាក់ពាក្យបណ្តឹង ហើយប៉ូលិសបាននាំខ្លួនបុរសនោះទៅប៉ុស្តិប៉ូលិសស្រុក Phlapphlachai។ យោងតាមប៉ូលិសបានឱ្យដឹងថា អំឡុងពេលសួរចម្លើយ ជនសង្ស័យបានសារភាពថាខ្លួនបានរួមភេទជាមួយក្មេងស្រីអាយុ ៩ឆ្នាំ នៅក្នុងខ្ទមមួយក្បែរភូមិកាលពីថ្ងៃទី២១ ខែមិថុនា។ គាត់បានបន្ថែមថា គាត់មិនបានលួងលោមឬបង្ខំនាងឱ្យរួមភេទជាមួយគាត់ទេ ដោយគាត់បានអះអាងថាក្មេងស្រីរូបនេះក៏បានស្រលាញ់គាត់ដែរ។ លោក Wattana Ardsalee អនុប្រធានស៊ើបអង្កេតបានមានប្រសាសន៍ថា ក្មេងស្រីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ ហើយក្រុមមន្រ្តីនឹងសាកសួរព័ត៌មានបន្ថែមអំពីរឿងនេះ។
រូបតំណាង
ជីតារបស់ក្មេងស្រីបាននិយាយថា ជនល្មើសលោក Prawit ដែលមានទីលំនៅក្នុងទីក្រុងបាងកកបានផ្លាស់មករស់នៅក្នុងភូមិកាលពីមួយខែមុន ហើយអ្វីដែលសំខាន់គឺជនល្មើសបានមកស្នាក់នៅក្នុងផ្ទះរបស់ពូជនរងគ្រោះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post