Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យល់ដឹងអំពី៖ របបអាហារសម្រាប់ទារកចាប់តាំងពីពេលកើត រហូតដល់ ១ខួប

សុខភាព៖ ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ គួរយល់ដឹងពីរបបអាហារសម្រាប់ទារក ដែលទើបនឹងកើតរហូតដល់អាយុ ១ខួប។

១. តើទារកអាយុពី ០ខែ ដល់ ៦ខែ គួរមានរបបអាហារបែបណា?

ទារកដែលទើបតែកើតមក (អាយុពី ០ខែ ទៅ ៦ខែ) ត្រូវផ្ដល់តែទឹកដោះម្ដាយតែមួយគត់ មិនត្រូវផ្ដល់ទឹក ឬអាហារឱ្យទារកឡើយ ។ ទឹកដោះម្ដាយមានសារធាតុចិញ្ជឹមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទារក ។ ២. តើក្មេងអាយុចន្លោះពី ៦ខែ ដល់២៤ខែ គួរមានរបបអាហាអ្វីខ្លះ?

នៅពេលទារកមានអាយុចន្លោះពី ៦ខែ ដល់២៤ខែ ទឹកដោះម្ដាយនៅតែបន្តផ្ដល់ឱ្យទារកជាចាំបាច់ និងត្រូវផ្ដល់អាហាររូបត្ថម្ភគ្រប់គ្រាន់បន្ថែមទៀតដល់ទារក ព្រោះវ័យនេះទារកត្រូវការអាហារបន្ថែម ដើម្បីចិញ្ជឹមរាងកាយរបស់ពួកគេដែលកំពុងតែលូតលាស់។

អាហារបន្ថែមចម្រុះសម្រាប់ក្មេងស្ថិតក្នុងវ័យនេះ គឺ បែងចែកជា ៣ ក្រុម រួមមាន ៖

  • អាហារថាមពល៖ មានប្រភពពី បាយ ដំឡូង ពោត ខ្លាញ់ដែលអាចផ្តល់ថាមពលដល់កុមារ។
  • អាហារសាងសង់៖ មានប្រភពពីសាច់មាន់ ទា ត្រី សាច់ជ្រូក សាច់គោជាដើម ដែលជួយសាងសង់រាងកាយកុមារឱ្យបានធំធាត់។
  • អាហារការពារ៖ មានប្រភពពីបន្លែ ផ្លែឈើ ដែលសម្បូរសារជាតិរ៉ែខនិជ និងពួកវីតាមីនដែលអាចជួយកុមារឲ្យប្រឆាំងនឹងជំងឺផ្សេងៗ៕

from: https://tnaot.com/km/m/detail/article/9424933