កាលពីពីរសប្តាហ៍មុនរបាយការណ៍មួយដែលបានប៉ាន់ស្មានថា ក្រុមហ៊ុន Samsung កំពុងរៀបចំចេញផ្សាយទូរសព្ទស៊េរី Galaxy S20 Lite ។ ឥលូវនេះគេហទំព័រព័ត៌មានកូរ៉េខាងត្បួង ETNews បានណែនាំថា សមាជិកថ្មីដែលមានតម្លៃសមរម្យនៃត្រកូល S20 នឹងត្រូវចេញផ្សាយនៅខែតុលា ។
ការដាក់ឈ្មោះជាក់ស្តែងនៃឧបករណ៍នេះនៅតែមិនទាន់ត្រូវបានបញ្ជាក់ជាមួយនឹងរបាយការណ៍ថ្មីដែលបានបញ្ជាក់ថា ជាទូរសព្ទ Galaxy S20 Pen Edition ឬយ៉ាងណានោះទេ។ ទូរសព្ទនេះអាចមានប៊ិច S-Pen stylus ដែលមានទម្រង់ប្រហាក់ប្រហែលនឹងទូរសព្ទស៊េរី Galaxy Note ផងដែរ ។ ការប៉ាន់ស្មានផ្សេងទៀតបានលើកឡើងថា ទូរសព្ទនេះអាចត្រូវបានគេហៅថា S20 Fan Edition ឬក៏ S20 Lite ។ យោងតាមព័ត៌មានមុន ទូរសព្ទនេះនឹងភ្ជាប់មកជាមួយនូវប្រព័ន្ទ One UI 2.5 របស់ក្រុមហ៊ុន Samsung ហើយត្រូវបានគេរំពឹងថានឹងដំណើរការនៅលើបន្ទះឈីប Snapdragon 865 ។
របាយការណ៍ថ្មីនេះក៏និយាយលំអិតអំពីការដាក់លក់ទូរសព្ទរបស់ក្រុមហ៊ុន Samsung សម្រាប់ឆមាសទី២ នៃឆ្នាំនេះជាមួយនឹងស៊េរី Note20 ដែលត្រូវបានរំពឹងថានឹងត្រូវប្រកាសនៅខែសីហារួមជាមួយទូរសព្ទ Z Flip 5G ខណៈពេលដែល Galaxy Fold 2 ត្រូវបានគេរំពឹងថានឹងចេញនៅខែកញ្ញាឯណោះវិញ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena