ក្លិបបាល់ទាត់ Monaco ឈានដល់ការចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Kevin Volland ពីក្លិប Bayer Leverkusen ក្នុងតម្លៃខ្លួន ១៥ លានអឺរ៉ូ ដោយបានចុះកុងត្រារយៈពេល ៤ ឆ្នាំ។
ក្លិប Leverkusen បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ខ្សែប្រយុទ្ធ Volland សម្រាប់ការជួយក្រុមកន្លងមក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ហើយជូនពរឱ្យជោគជ័យជាមួយក្លិបថ្មីនៅពេលខាងមុខ។
ចាប់តាំងពីផ្លាស់ចេញពីក្លិប Hoffenheim នៅអំឡុងឆ្នាំ២០១៦ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះបានបង្ហាញខ្លួនឱ្យ Leverkusen ចំនួន ២៤៧ ដង ទាត់ចូលទីបាន ៧៧ គ្រាប់ និងបញ្ជូនបាល់ (assists) ៦២ លើកផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore