បញ្ហាស្បែកមុខស្រអាប់ ខ្មៅ និងមានស្នាមអុចខ្មៅសុទ្ធតែជាឧបសគ្គធំនៃសម្រស់ស្រស់ស្អាតរបស់ស្រីៗប្រចាំអាស៊ីយើង ដែលខុសប្លែកពីស្រីៗអឺរ៉ុប។ សព្វថ្ងៃនេះព្រោះតែចង់បានស្បែកមុខសស្រស់ស្អាតមានមនុស្សស្រីមិនតិចនាក់នោះទេដែលចំណាយលុយច្រើនទៅលើផលិតផលដែលដាក់លក់នៅលើទីផ្សារ ហើយពេលខ្លះចំណាយលុយទិញហើយបែរជាមិនបានផលដូចបំណងទៅវិញ។
ដូច្នេះហើយថ្ងៃនេះអ្នកមកសាកល្បងរូបមន្តធម្មជាតិថ្មីជាមួយ ត្នោត ម្ដងមើល៍ ប្រាកដជាបានផលតាមក្ដីបំណង។
+ វត្ថុធាតុដើមដែលត្រូវការ
– ថ្នាំដុសធ្មេញ Colgate ១ ស្លាបព្រា
– ប៉េងប៉ោះទុំ ១ ផ្លែ
+ របៀបធ្វើនិងប្រើប្រាស់
ប្របាច់ទឹកប៉េងប៉ោះទុំលាយជាមួយថ្នាំដុសធ្មេញរួចកូរវាឲ្យសព្វឲ្យចេញពណ៌ដូចទឹកដោះគោ។ បន្ទាប់មកយកវាទៅលាបមើលមុខថ្នមៗ ហើយទុករយៈពេល ២០ នាទី រួចចាំលាងសម្អាតចេញជាការស្រេច។ ដើម្បីបានទទួលលទ្ធបានល្អ ១០០% អ្នកត្រូវធ្វើវាឲ្យ ៣ ដងក្នុង ១ អាទិត្យ។ អត្ថបទដោយ៖ ត្នោត
ដើម្បីឲ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
(ប្រភពវីដេអូ៖ Beauty Diy)