បើគិតចាប់តាំងពីការផ្ទុះឡើង នៃជំងឺកូវីដ១៩ដំបូង នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ៩ ៧១០ ២០៥នាក់ ក្នុងនោះស្លាប់ ៤៩១ ៧៨៣នាក់ និងជាសះស្បើយ ៥ ២៧៩ ៥៧៩នាក់។
អាមេរិក នៅតែជាប្រទេសមានអ្នកឆ្លងច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លង កើនដល់ ២ ៥០៤ ៥៨៨នាក់ ក្នុងនោះស្លាប់ ១២៦ ៧៨០នាក់ និងជាសះស្បើយ ១ ០៥២ ២៩៣នាក់។
ប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើន បន្ទាប់ពីអាមេរិក គឺប្រេស៊ីល ដោយមានអ្នកឆ្លងកើនដល់ ១ ២៣៣ ១៤៧នាក់ ក្នុងនោះស្លាប់ ៥៥ ០៥៤នាក់ និងជាសះស្បើយ ៦៧៣ ៧២៩នាក់។
ដោយឡែកមហាអំណាចរុស្ស៊ី បានក្លាយជាប្រទេសមានអ្នកឆ្លងច្រើនជាងគេបំផុតលេខ៣ នៅលើពិភពលោក ដោយមានអ្នកឆ្លង ៦១៣ ៩៩៤នាក់ ក្នុងនោះស្លាប់៨ ៦០៥នាក់ និងជាសះស្បើយ ៣៧៥ ១៦៤នាក់៕ ប្រែសម្រួលដោយ Nuon