Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចម្លើយ​ស្ត្រីរងគ្រោះ យុវជនសង្ស័យ និង​សាក្សីផ្សេងគ្នា ក្រោយផ្អើលរឿងឆក់កាបូប​

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យចំនួន​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នាដេញ​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច ​ដោយសង្ស័យ​ថា ពួកគេ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ តែ​មិន​បាន​សម្រេច បណ្តាល​អោយ​ស្ត្រីរងគ្រោះ​ដួល​ម៉ូតូ​រង​របួស ​ចំណែកក្រុមជនសង្ស័យ​ជិះ​គេចខ្លួន ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ដោយ​ខ្លួន​ឯង​។

​ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​លេខ​២០១១ ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ឃាត់ខ្លួន បាន​នៅ​ក្នុង​មូលដ្ឋាន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន រួម​មាន ១-​ឈ្មោះ ជឿន សុ​ជាតិ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ មាន​លំនៅ​ភូមិ​អណ្តូង​ទី​៦ និង​២-​ឈ្មោះ លុយ វុ​ទ្ធា ភេទ​ប្រុស ​អាយុ១៧​ឆ្នាំ មាន​លំនៅ ភូមិ​ធ្លាក សង្កាត់​គោករ​ការ ខណ្ឌព្រែក​ព្នៅ ។ ជនសង្ស័យ​ទាំង២នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក​ស្លាក​លេខ កំពត ​១D-៦៣៣៩​ ​។ ​ចំណែក​​ស្ត្រី​​រង​គ្រោះជា​ម្ចាស់​កាបូប​ឈ្មោះ​ខុន សុខា អាយុ​៤២​ឆ្នាំ មាន​លំនៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ។

​តាម​ជន​រង​គ្រោះជា​ម្ចាស់​កាបូប​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្ចាស់​ឯង គោលបំណង​ទៅ​ទិញ​ថ្នាំពេទ្យ​នៅ​ពោធិ៍​ចិន​តុង ខ​ណៈ​ពេល ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ មុខ​ផ្សារ​ឡាក់​គី ក្នុង​សង្កាត់​គោក​ឃ្លាង ស្រាប់តែ​មាន​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ប៉ះ​ បណ្តាល​អោយ​​គាត់​ដួល​ម៉ូតូ​ផ្កាប់មុខ ​និង​រ​ងរ​បួស​ដៃ​ជើងតែ​ម្តង ​។ ​ស្ត្រី​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា គាត់​ពុំ​ដឹង​ថា ជនសង្ស័យ​ឆក់​កាបូប​ពិតប្រាកដ​ឬ​យ៉ាងណា​នោះ​ទេ ។

​តាម​ប្រភពពី​សាក្សី​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង ហើយ​ជនសង្ស័យ​២​នាក់​នោះ បាន​ជិះ​ម៉ូតូមក​អែប​ស្ត្រី​រង​គ្រោះ​ធ្វើ​សកម្មភាព​ឆក់​កាបូប តែ​មិន​បាន​សម្រេច ​បណ្តាល​អោយ​​ស្ត្រី​រង​គ្រោះ​ជា​ម្ចាស់​កាបូប​ដួល​ម៉ូតូ ។

តាម​ប្រភពពីសាក្សីបាន​ឱ្យ​ដឹងបន្តថា ​ភ្លាម​ៗអ្នកដំណើរ​ក៍បាន​នាំ​គ្នាដេញ​តាម​ស្រែក​ចោរ ៗ នៅ​ពេល​មក​ដល់​មូលដ្ឋាន​សង្កាត់​កា​កាប​១​ ហួស​ផ្លូវ​រថភ្លើង​បាន​បន្តិច ជនសង្ស័យ ក៍បាន​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​ហើយ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​បាន​ រួច​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍ កា​កាប​ទី​១ ។

​ដោយឡែក ​ជនសង្ស័យ​បាន​ធ្វើការ​បដិសេធ​ថា មិន​បាន​ធ្វើ​សកម្មភាព​ឆក់​ឡើយ គ្រាន់តែ​ជិះ​ម៉ូតូ​ប៉ះ​តែ​ប៉ុណ្ណោះ​។

​ក្រោយ​ពេលកើតហេតុ ក៏​បាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​គោក​ឃ្លាង ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9654127