អ្នកចាំទីសញ្ជាតិប៊ែលហ្ស៊ីកThibaut Courtois ដែលបានចាកចេញពីក្លឹបតោខៀវ Chelsea ផ្លាស់មក Real Madrid កាលពីឆ្នាំ២០១៨ កំពុងតែធ្វើបានយ៉ាងល្អ ក្រោយធ្លាក់ទម្រង់លេងខ្លាំងកាលពីមក Real ដំបូង
ពេលនេះ Courtois កំពុងនាំមុខគេក្នុងការប្រជែងពានរង្វាន់អ្នកចាំទីឆ្នើមរបស់La Liga ដោយគេរបូតគ្រាប់បាល់ត្រឹមតែ18 គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតចំនួន 28ដែលគេចូលលេង ពោលគឺ 0.64គ្រាប់ក្នុង១ប្រកួត។ លេខ២តាមពីក្រោយដោយអ្នកចាំទី Oblak របស់ At Madrid ដែលរបូតគ្រាប់បាល់ 22 គ្រាប់ ក្នុង31 ប្រកួតពោលគឺ0.72 គ្រាប់ក្នុងមួយប្រកួត។
គួរបញ្ជាក់ផងដែរថា គេអាចក្លាយជាអ្នកចាំទីដំបូងគេរបស់ក្លឹបReal Madridបន្ទាប់ពី Iker Casillas ដែលឈ្នះពានរង្វាន់មួយនេះកាលពីរដូវកាល ២០០៧-០៨។
ប្រភព៖ Marca