ប្រធានសភារដ្ឋសភាអំពាវនាវពលរដ្ឋប្រកាន់ភ្ជាប់កុំឲ្យឆ្លងជំងឺកូវីដ១៩ នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ
រាជធានីភ្នំពេញ ៖ ខណៈពេលកាន់បិណ្ឌមកដល់ សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសប្រកាន់ភ្ជាប់ ការការពារខ្លួន កុំឆ្លងជំងឺកូវីដ១៩ នៅរដូវបុណ្យភ្ជុំបិណ្ឌ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់សម្តេច ហេង សំរិន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ សម្តេចប្រធានសភាបានសរសេរថា ចាប់ពីថ្ងៃ ១រោច ខែភទ្របទស្អែកនេះ រហូតដល់ថៃ្ងទី១៥រោច ក្នុងរយៈពេល១៥ថៃ្ង ជាឱកាសពុទ្ធបរិស័ទ ប្រារព្ធពិធី បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យធំប្រចាំឆ្នាំ តាមបែបព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានឪពុក ម្តាយ ជីដូនជីតា បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅកាន់បរមលោក។
សម្តេចបញ្ជាក់ថា៖«ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ បងប្អួនជនរួមជាតិ រីករាយ ជ្រះថ្លាក្នុងការធ្វើបុណ្យទាននៅតាមគ្រប់វត្តអារាមនៅទូទាំងប្រទេស ។ តែសូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ។
សូមបងប្អូន កូនក្មួយទាំងអស់ កុំធ្វេសប្រហែសការពារខ្លួនពីការឆ្លងជំងឺកូវី ដ១៩នេះ ។ យើងអាចនឹងភ្លេចកូវីដ១៩ តែជំងឺនេះ មិនដែលភ្លេចយើងនោះទេ។ ជាមួយគ្នានោះដែរសម្តេចហេងសំរិនក៏ សូមបងប្អូន កូនក្មួយទាំងអស់ការពារខ្លួនជាប់ជា និច្ច កុំឲ្យជំងឺនេះឆ្លងមកលើខ្លួនយើង គ្រួសារយើង និងសហគមន៍យើង។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើររតាមដងផ្លូវ ចូលរូមគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅនៅក្នុងការធ្វើដំណើរ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព