លទ្ធផលនៃការប្រកួតរវាង Chelseaនិង Man City បានធ្វើអោយEnglish Premier League រកបានម្ចាស់ពាន Premier League ក្រោយក្លឹបលេខ២ Man City ទទួលរងបរាជ័យ។ ទោះជាយ៉ាងណា យើងក៏មិនអាចបំភ្លេចការប្រកួតដ៏គួរអោយចាប់អារម្មណ៏ និងទម្រង់លេងដ៏អស្ចារ្យរបស់Chelsea ដែរ។
គ្រាប់ដំបូងរបស់ Chelsea រកបានដោយ Pulisic ខ្សែស្លាបរបស់សហរដ្ឋអាមេរិកនៅនាទីទី ៣៦។ ចូលដល់តង់ទី២ Kevin De Bruyne បានតាមស្មើមួយគ្រាប់វិញ។ ទោះជាយ៉ាងណា នៅនាទី៧៧ Fernandinho បានបង្កកំហុសទទួលកាតក្រហម និង Willian បានស៊ុតប៉េណាំងទីយកជ័យជម្នះអោយតោខៀវ Chelseaបាន។
គួរបញ្ជាក់ផងដែរថា Chelsea នៅតែមានតួនាទីក្នុងការប្រជែង Top 4 ជាមួយនឹងក្លឹប៤ផ្សេងទៀតដូចជា Leicester ក្លឹប Manchester United ក្លឹប Wolves និងក្លឹប Spurs។ ដូចនេះ លទ្ធផលឈ្នះMan City នេះមិនត្រឹមតែផ្តល់ប្រយោជន៍អោយ Liverpoolលើកពានទេ តែក៏បានជួយអោយក្លឹបខ្លួនមានសង្ឃឹមលេង Champion League រដូវកាលក្រោយផងដែរ។
ប្រភព៖ Telegraph