Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចម្លាក់ដីជាបន្ទប់គេងរបស់អភិជន តាមពិតល្បីនៅក្រៅប្រទេសមុនក្នុងស្រុក

ខេត្តសៀមរាប ៖ ចម្លាក់ដី ជាបន្ទប់គេង ប្រៀបដូចជា នៅក្នុងគេហដ្ឋានអភិជនមួយនោះបានកំពុងល្បីល្បាញនៅលើបណ្តាញសង្គម ហើយត្រូវបានចែកចាយបន្តបន្ទាប់ ។ តាមពិតចម្លាក់នេះ បានល្បីល្បាញតាមបណ្តាញ YouTube ច្រើនខែមកហើយដែរ ។ អ្នកបង្កើតគំនិតច្នៃប្រឌិតនេះបានផ្សព្វផ្សាយស្នាដៃខ្លួន គេបណ្តាញសង្គម​នេះយូរគួរសមមកហើយដែរ។

មើលទៅដូចជា បន្ទប់គេងមួយ ដែលបំពាក់ដោយគ្រឿងសង្ហារឹមទំនើប គ្រែទំនើប មានកំពូលភ្លើង តុបតែងដោយតុ កៅអី សាឡុងប្រកបដោយក្បូរក្បាច់ ផ្សារភ្ញីគួរឲ្យគយគន់នោះ តាមពិតទៅគឺគេជីករូងដីក្រោមជារណ្តៅ បន្ទាប់មកគេឆ្លាក់ដី នៅក្នុងរណ្តៅនោះផ្ទាល់តែម្តង។

ចម្លាក់ដ៍កំពុងមានភាពទាក់ទាញនេះ ស្ថិតនៅក្នុងភូមិគោកតើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ជាស្នាដៃនិងទេពកោសល្យ យុវជនពីរនាក់ ជាបងប្អូននឹងគ្នារស់នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ ចម្លាក់នេះ បាន កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋ រស់នៅភូមិក្បែរៗ នាំគ្នាទៅលេង និងថតយករូបភាពមកផុសតាមបណ្តាញសង្គមយ៉ាងសប្បាយរីករាយ ។ អ្នកកាសែតរបស់មន្ទីរព័ត៌មានខេត្តសៀមរាប ក៍បានចុះទៅ​យកព័ត៌មានផ្តិតរូបភាពមកផ្សាយ ផងដែរ។

លោក ពាញ ស៊ីថា ដែលជាឆ្លាក់និងបង្កើតគំនិតថ្មីនេះ បានរៀបរាប់ប្រាប់អ្នកកាសែតថា តាមពិតលោកពុំមែនជាវិចិត្រករ និងធ្លាប់សិក្សាពីផ្នែកចម្លាក់អីទេ ប៉ុន្តែដោយការស្រឡាញ់ ចូលចិត្ត លោកបានច្នៃ និងឆ្លាក់រូបភាពទាំងឡើង ។ បច្ចេកទេសនៃការកែច្នៃនេះ គឺកើតឡើងពីកម្លាំងមនុស្សសុទ្ឋសាធ ដោយប្រើឧបករណ៍សាមញ្ញៗសម្រាប់ជីកកាយដីដោយផ្ទាល់ដៃ ។

ក្រៅពីនាក់បងប្អូនលោកមានការកម្លាំងកម្មករចំនួន៧នាក់ផ្សេងទៀត ។ ក្នុងមួយថ្ងៃលោកបានចំណាយប្រាក់ឧត្ថម្ភទៅឲ្យអ្នកជួយការងារនេះ ចំនួន២៥.០០០រៀល ។ លោកសីថា បានឲ្យដឹងថា ការងារនេះលោកបានធ្វើជាច្រើនខែមកហើយ ទើបតែមានការចែកចាយតៗនៅក្នុងស្រុកប៉ុន្មានថ្ងៃចុងក្រោយនេះ ។

លោក ពាញ ស៊ីថា ថាតាមពិតទៅស្នាដៃរបស់លោកនេះល្បីនៅក្រៅប្រទេសមុននៅក្នុងស្រុក ។ ដំបូងឡើយការរចនានិងកែច្នៃរូបភាពទាំងនេះឡើង គឺដើម្បីផ្សព្វផ្សាយក្នុងប្រព័ន្ឋយូធ្យូប ។ក្រោយពីស្នាដៃនេះបានផ្សព្វផ្សាយទៅក្រៅ ក៏ត្រូវបានមជ្ឈដ្ឋានមហាជនជាតិនិងអន្តរជាតិសម្តែងពេញចិត្ត គាំទ្រ និងសរសើរនូវសមិទ្ឋផលទាំងនេះថាពិតជាស្អាត រស់រវើកដូចរូបពិតៗ ដែលគួរឱ្យចាប់អារម្មណ៍។

កន្លែងដីដែលលោក ពាញ ស៊ីថា ជីករូងឆ្លាក់ជាបន្ទប់គេងនាពេលនេះ គឺលោកបានសុំដីរបស់គេ ដើម្បីធ្វើការងារនេះប៉ុណ្ណោះអាសន្នប៉ុណ្ណោះ នៅពេលលោកបញ្ចប់ជាស្ថាពរ ហើយថតទុក សម្រាប់ផ្សព្វផ្សាយចប់សព្វគ្រប់ នឹងលុបដីឲ្យម្ចាស់គេដូចដើមវិញ ដូច្នេះមិនយូរទេ ចម្លាក់របស់លោកទំាងនោះនឹងត្រូវលុបចោលវិញ។ ទោះយ៉ាងណាថាលោកថានឹងរកកន្លែងផ្សេង ដើម្បីធ្វើការងារនេះបន្តទៀត។

លោកពាញ ស៊ីថាបញ្ជាក់ថា “ ហេតុនេះមិនច្បាស់ថាតើរូបភាពដែល​បានរចនាហើយអាចរក្សាទុកឱ្យបងប្អូនអ្នកទេសចរជាតិនិងអន្តរជាតិបានមើលយូរតទៅទៀតឬយ៉ាងណានោះទេ។ អ្វីដែលពួកខ្ញុំអាចធ្វើបានគឺស្វែងរកកន្លែងផ្សេងទៀតដើម្បី អភិវឌ្ឍ កែច្នៃ បង្កើតរបកគំហើញថ្មី និងការពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើននិងល្អជាងមុន”។

លោក តាន់ ម៉ូលី ដែលជាអ្នករចនារូបភាពម្នាក់ទៀត បានឲ្យដឹងថាក្រុមលោកនឹងស្វែងរកទីតំាងថ្មីដើម្បីធ្វើការងារនេះបន្តទៀត។លោកថាការឆ្លាក់រូបលើដីនេះ គឺជ្រើសរើសដីប្រភេទដីឥដ្ឋ មិនមានល្បាយខ្សាច់ឬថ្មទើបអាចរចនាឆ្លាក់ចេញជារូបភាពបានរស់រវើកនិងជាប់បានយូរ ។

“ក្នុងមួយរណ្តៅៗគឺត្រូវចំណាយពេលពីមួយខែទៅ២ខែទើបអាចរួចរាល់ និងត្រូវការកម្លាំងពលកម្មពី៤ទៅ៩នាក់ ដើម្បីជីកឆ្វៀលដីឱ្យចេញជាទ្រង់​ទ្រាយទៅតាមគម្រោងផែនការខុសៗគ្នា ហើយរូបភាពទាំងអស់មានច្រើនទម្រង់ រូបខ្លះរចនាឡើងតាមទំរង់ចម្លាក់សិល្បៈបរទេសខ្លះ ទំរង់បែបចម្លាក់សិល្បៈខ្មែរខ្លះ មានបុរាណមានសម័យ ទៅតាមការរិះគិតចង់បានធ្វើយ៉ាងណាសំដៅទាក់ទាញអ្នកចូលមើលប្រព័ន្ឋយូធ្យូបឱ្យបានច្រើន”នេះជាការបញ្ជាក់របស់លោកម៉ូលី​៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9653935