Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោះ! មកមើលស្មាតហ្វូនទាំង ៤ នឹងចេញឆាប់ៗនេះ(២០២០-២០២១)

នាថ្ងៃអនាគតទៅនឹងមានរឿងនិងព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ជាច្រើនកើតឡើងដោយសារយើងកំពុងឃើញស្រាប់ហើយថាសព្វថ្ងៃនេះមានការផ្លាស់ប្ដូរច្រើនណាស់ក្នុងពិភពបច្ចកវិទ្យាជាពិសេសវិស័យស្មាតហ្វូនហ្នឹងតែម្ដង។

ក្រុមហ៊ុនស្មាតហ្វូននីមួយៗកំពុងតែដុតដៃជើងទាំងថ្ងៃទាំងយប់ដើម្បីរកគំនិតថ្មីនិងឌីហ្សាញទៅលើស្មាតហ្វូនដែលខ្លួនត្រៀមនឹងចេញថ្មីសម្រាប់ឆ្នាំខាងមុខនេះ។ គ្រាន់តែគិតក៏អេតមីនរំភើបចិត្តអង្គុយបន់ឲ្យតែដល់ឆ្នាំ ២០២០-២០២១ ឆាប់ៗនេះទេ តោះ! កុំចាំយូរយើងនាំគ្នាមកមើលនិងដឹងពីព័ត៌មានបែកធ្លាយខ្លះៗរបស់ស្មាតហ្វូនល្បីៗដែលនឹងត្រៀមចេញជាមួយគ្នា!

១. iPhone 12 Series

ឆ្នាំខាងមុខនេះ iPhone 12 Series ច្បាស់ជាបានចេញរូបរាងមិនបានខានមិនខកដូចឆ្នាំនេះចេញ SE នោះទេ។ មានដំណឹងបែកធ្លាយខ្លះបាននិយាយថា iPhone 12 នឹងមានការតំឡើងកាមេរ៉ា ៤ គ្រាប់នៅផ្នែកខាងក្រោយខណៈក្រៅពីនេះនឹងទទួលបានការតំឡើងកាមេរ៉ាបីដង។ បើនិយាយដល់រឿងថាមពលដំណើរការរបស់ឧបករណ៍វិញច្បាស់ណាស់ថាល្អដាច់ពីស្មាតហ្វូនមុនៗទៅទៀត ដែលវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេព្រោះធម្មតា Apple តែងណែនាំថាមពលដំណើរការល្អជាងមុនគ្រប់ពេលនៃការចេញស៊េរីថ្មីរបស់ខ្លួនទៅហើយ។

២. OnePlus 8T

ក្រុមហ៊ុនមានឈ្មោះល្បីលឿនដូចព្យុះ OnePlus ត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសស្មាតហ្វូនថ្មីរបស់ខ្លួន OnePlus 8T នាពេលខាងមុខនេះ។ វានឹងក្លាយជាស្មាតហ្វូនដ៏អស្ចារ្យមួយ ប៉ុន្តែរូបរាងវាបែរមានភិនភាគស្រដៀងគ្នានឹងស៊េរីមុនៗដែរ។ មានភាគរយខ្ពស់ណាស់ដែលក្រុមហ៊ុននឹងប្រើ Snapdragon 865 លើ OnePlus 8T​ ដូចដែលបានតំឡើងវាលើស៊េរី OnePlus 8។ ជាក់ស្ដែងបើសិនជាផលិតវាឲ្យល្អនិងមានលក្ខណៈពិសេសជាងស្មាតហ្វូនមុនៗពេក វាហាក់បីដូចជាស៊ីខ្សែលើអតិថិជនទិញស៊េរីចាស់ពេក។ គេរំពឹងខ្ពស់ណាស់ថាស្មាតហ្វូននេះនឹងប្រើប្រព័ន្ធសាកថ្មឥតខ្សែដែលមានល្បឿនបញ្ចូលថ្មលឿនខ្លាំង  Warp Charge 30 Wireless

៣. Galaxy Note 20

អ្នកបន្តតំណែងពី Note 10 នឹងត្រូវបានគេហៅថា Note 20 ទោះបីជាមានព័ត៌មានតិចតួចពីដំណឹងរបស់ Galaxy Note 20 ក្ដី ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺវាគួរឲ្យចាប់អារម្មណ៍ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការបែកធ្លាយរូបរាងស្មាតហ្វូនដែលបានបង្ហាញដូចរូបនៅខាងលើ ហើយបើនិយាយពីប្រព័ន្ធដំណើរការវិញច្បាស់ណាស់ថាវានឹងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ។

៤. ស្មាតហ្វូន LG (គម្រោង B)

ក្រុមហ៊ុន LG មានគម្រោងចេញស្មាតហ្វូនថ្មីរបស់ខ្លួនវាយលុកទីផ្សារម្ដងទៀតបន្ទាប់ពីបាត់បង់ទីផ្សារជាយូរដែរហើយ ដែលនឹងចេញជាផ្លូវការនៅក្នុងខែ មិថុនា ២០២១ ខាងមុខនេះ។ ចំពោះរូបរាងនិងលក្ខណៈពិសេសរបស់វាគឺមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែអ្វីដែលដឹងច្បាស់នោះគឺមុខងារនីមួយៗរបស់ស្មាតហ្វូននេះច្បាស់ជាមានកម្រិតខ្ពស់មិនធម្មតា ព្រោះបើឲ្យគិតដល់កាលពីឆ្នាំ ២០១៦ LG បានចេញអេក្រង់អាចរំកិលបាន (Rollable display at cess back in 2016) ដែលវាមានរយៈពេលបួនឆ្នាំមកហើយ មកទល់បច្ចុប្បន្ននេះមិនចង់ស្រមៃនោះទេថាបច្ចេកវិទ្យារបស់វានឹងវិវត្តបានអស្ចារ្យប៉ុណ្ណានោះ។ ប្រែសម្រួលដោយ៖ ត្នោត

បើចង់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

(ប្រភពវីដេអូ៖ The Verge)

from: https://tnaot.com/km/m/detail/article/9653921