ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមខ្លាំង Manchester City ក្នុងលទ្ធផល ២-១ ដែលធើ្វឲ្យក្រុមហង្សក្រហម Liverpool ក្លាយជាជើងឯក Premier League ជាផ្លូវការ កាលពីយប់មិញនេះ។
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយ Pulisic នាទីទី៣៦ និង Willian នាទីទី៧៨ ដោយការទាត់បាល់ពិន័យប៉េណាល់ទី ស្របពេល១គ្រាប់សងវិញរបស់ក្រុមភ្ញៀវ រកបានដោយ De Bruyne នាទីទី៥៥។
លទ្ធផលនេះបានធើ្វឲ្យ Liverpool ក្លាយជាជើងឯក Premier League ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ៕
ប្រភព៖ Dailymail