គាត់សួរញ៉ុមថា ហេតុអីក៏ពេលស្ត្រេសចូលចិត្តហៅដើរលេងនាំអោយអស់លុយ ?
តាមពិតវាជាការគេចវេសមិនចង់ជួបបញ្ហាមួយគ្រា ចង់សំរាកខួរក្បាលទោះមួយឬពីរថ្ងៃ តែវាក៏ជួយបន្ថយភាពតានតឹងបានច្រើន បន្ទាប់ពីត្រលប់មកពីការលំហែរខួរនោះ យេីងអាចនឹងនឹកឃើញរឿងល្អៗ ឬមធ្យោបាយល្អៗឡើងវិញបានខ្លះ មនុស្សពេលស្ត្រេស មានវីធីច្រើនសំរាប់កាត់បន្ថយការធុញថប់ អ្នកខ្លះគាត់ផឹក ខ្លះគាត់ជុំមិត្តភក្កិ ខ្លះអានសៀវភៅ មើលរឿង លេងហ្គេម-ល- តែសំរាប់ខ្ញុំគឺចូលចិត្តការដើរលំហែរកាយជាមួយព្រៃភ្នំរឺស្តាប់សំលេងទឹកសមុទ្រ តែដើរអស់លុយហើយ វាមិនកាន់តែស្រ្តេស? ត្រឹមត្រូវ!
តែក៏មិនមែនមានន័យថាខុសដែរ មនុស្សម្នាក់ៗមានជម្រើសក្នុងការរើសវិធីរំសាយអារម្មណ៍ខុសៗគ្នា ការលួងលោមអារម្មណ៍ខ្លួនឯងដោយវិធីណាក៏ដោយ អោយតែយើងគិតថាទទួលបានលទ្ធផល និងមិនបំផ្លាញខ្លួនឯងរឺអ្នកដ៏ទៃ ធ្វើវាទៅ! ចំណាយខ្លះក៏ចំណាយទៅ ចាត់ទុកថាទិញសេចក្ដីសុខអោយខ្លួនឯង រឺក៏គិតថាឆ្លៀតចំនាយពេលជាមួយមនុស្សជាទីស្រលាញ់ក៏បាន