ខ្សែបម្រើ Pedro Rodriguez នឹងផ្លាស់ទៅចូលរួមជាមួយក្លិប AS Roma ដោយឥតគិតថ្លៃ បន្ទាប់ពីផុតកុងត្រាជាមួយក្លិប Chelsea នៅចុងខែមិថុនា ប៉ុន្តែសាមីខ្លួននៅមានភារកិច្ចជួយក្រុមរហូតដល់ចប់យុទ្ធនាការឆ្នាំនេះ ក្រោយពីយល់ព្រមបន្តកិច្ចសន្យារយៈពេលខ្លីបណ្ដោះអាសន្ន។
ក្រោយចប់រដូវកាលនេះ Chelsea នឹងអនុញ្ញាតឱ្យ Pedro ផ្លាស់ទៅចូលរួមជាមួយក្លិប Roma ក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A នៅរដូវកាលក្រោយ។
គួរឱ្យដឹងដែរថា Pedro បានផ្លាស់ចេញពីក្លិប Barcelona ទៅចូលរួមជាមួយ Chelsea នៅឆ្នាំ២០១៥។ រូបគេធ្លាប់ជួយឱ្យក្លិបឈ្នះជើងឯក Premier League, Europa League និង FA Cup ផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana