ជួយបាន ១០០ភាគរយឬក៏អត់វាអាស្រ័យលើយើងសហការឬអត់! ហើយខាងក្រោមនេះជា ឃ្លាដាស់តឿនខ្លីៗជួយអប់រំការគិតរបស់យើងអោយកាន់តែប្រសើរឡើងជាងមុន…
១. ធ្វើអ្វីក៏ដោយ ទាមទារចាំបាច់អោយមានគម្រោងមុនធ្វើ។ ត្រូវគិតពីផលប៉ះពាល់ ផលល្អ និងអាក្រក់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ ចៀសវាងដើរផ្លូវខុស ហើយគ្មានការបំរុងទុកលើហានិភ័យផ្សេងៗដែលអាចកើតមាន។ ដូច្នេះហើយ ទើបជាទូទៅ រាល់ការបំពេញកិច្ចការអ្វី ដើម្បីអោយសម្រេចលទ្ធផលបាន ត្រូវគិតទុកមុនជានិច្ចនូវគម្រោងរបស់គំនិតអោយបានល្អិតល្អន់។
២. ធ្វើមនុស្សត្រូវចេះបត់បែន។ មិនអាចស្របគ្រប់រឿង ហើយរឹតតែមិនប្រឆាំងគ្រប់ពេល។ ពេលខ្លះ យើងត្រូវស្របដើម្បីរក្សាខ្លួនឯង ហើយរកឱកាសដើម្បីជ័យជំនះ។ ហើយពេលខ្លះទៀត យើងត្រូវប្រឆាំងដើម្បីភាពត្រឹមត្រូវផងដែរ។
៣. គ្មាននរណាម្នាក់ដែលអាចដឹងមុនពីលទ្ធផលរបស់ខ្លួននោះទេ។ រាល់ជីវិតមនុស្សសត្វក្នុងលោក តម្រូវអោយមានការតស៊ូឥតឈប់ឈរ គ្រាន់តែតស៊ូនឹងបញ្ហាខុសគ្នា មនុស្សតស៊ូនឹងការចិញ្ចឹមជីវិត រីឯសត្វតស៊ូនឹងការរស់នៅ។ លក្ខខណ្ឌធម្មជាតិ សត្វត្រូវប្រមាញ់ជីវិតគ្នាដើម្បីរស់ ចំណុចពិសេសវា វាមិនដែលបណ្តោយខ្លួនអោយក្លាយជាចំណីសត្វដទៃងាយទេ។