Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សព​តា​ឌុ​ច អតីត​មេ​គុក​ទួល​ស្លែង ត្រូវ​បាន​​បូជា​នៅ​វត្ត​ចាក់​អង្រែ​ក្រោម​

រាជធានី​ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​ប្រមាណ​ជិត ១ ថ្ងៃ​ត្រង់នេះ សព​របស់​អតីត​ប្រធាន​គុក​ទួល​ស្លែង​ក្នុង​សម័យ​ខ្មែរក្រហម គឺ លោក កាំ​ង ហ្កេក​​អ៊ាវ ហៅ​ឌុ​ច ត្រូវ​បាន​បូជា​ហើយ​នៅ​វត្ត​ចាក់​អង្រែ​ក្រោម ដោយ​ក្នុង​នោះ​មានការ​រឹត​បណ្តឹង​សន្តិសុខ នៅ​ទីតាំង​បូជាសព​ផង​ដែរ ។

លោក កាំ​ង ហ្កេក​​អ៊ាវ ហៅ ឌុ​ច បាន​ទទួលមរណភាព​នៅ​អាយុ ៧៧ ឆ្នាំ កាលពី​វេលា​អាធា​ត្រ ម៉ោង 00:52 ព្រឹក ថ្ងៃ​ទី​២ កញ្ញា ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ កាលពី​ថ្ងៃ​អង្គា​រ៍​ ទី​១ ខែកញ្ញា ។ នេះ​បើ​យោង​តាម​លោក នេត្រ ភ័​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សព​របស់លោក ឌុ​ច ត្រូវ​បាន​ដឹក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​ហៅ​ថា ពេទ្យ​រុ​ស្ស៊ី ទៅ​ដល់​វត្ត​ចាក់​អង្រែ​ក្រោម នៅ​វេលា​ម៉ោង ១២ និង​៣០​នាទី​ថ្ងៃត្រង់​ទី ២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ដើម្បី​បូជា​តាម​ប្រពៃណី ។

នៅ​ទីកន្លែង​បូជាសព​អតីត គេ​សង្កេត​ឃើញ​មាន​វត្តមាន មន្ត្រី​នគរបាល និង​អនុរក្ស​ពន្ធ​ធនាគារ យាមកាម​យ៉ាង​តឹង​រឹង នៅ​តំបន់​នោះ​ផង​ដែរ ដោយ​មិន​អោយ​មានការ​ចេញ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ឡើយ ពិសេស​ក្រុម​អ្នក​សារព័ត៌មាន ។

សូម​រម្លឹក​ថា លោក កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១០ ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ​គុក​ទួល​ស្លែង​ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់​ព​ន្ធនាគារ​រយៈពេល ៣៥​ឆ្នាំ សងការ​ជាប់​ឃុំ​ខុសច្បាប់ ១០​ឆ្នាំ​ និង​សំណង​លើ​ការ​សហការ​ចំនួន ៦​ឆ្នាំ ទោស​ដែល​ត្រូវ​អនុវត្ត គឺ ១៩​ឆ្នាំ​។ ប៉ុន្តែ​ព្រះរាជអាជ្ញា​ប្តឹង​សាទុក្ខ​ជំទាស់ និង​ក្រោយមក​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​បាន​សម្រេចសេចក្តី​នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ ដោយ​ផ្តន្ទាទោស​លោក កាំ​ង ហ្កេក​​អ៊ាវ ហៅ ឌុ​ច ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដដែល ។

ឌុ​ច ត្រូវ​បាន​ដាក់​ឲ្យ​ឃុំ​នៅ​អគារ​ឃុំឃាំង​របស់ អ​.​វ​.​ត​.​ក រហូត​ដល់ ថ្ងៃ​០៦ ខែមិថុនា ឆ្នាំ​២០១៣ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ខេត្តកណ្តាល ដើម្បី​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ដែល​នៅ​សល់​របស់​គាត់​។

យ៉ាងណាមិញ ធាតុ​របស់ ឌុ​ច ត្រូវ​បាន​យក​ទៅ​ស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​វិញ ៕

ផ្តល់សិទ្ធដដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9653623