កាលពីថ្ងៃព្រហស្បតិ៍ទីក្រុង Yamato បានក្លាយជាទីក្រុងដំបូងគេបង្អស់របស់ប្រទេសជប៉ុនដែលព្យាយាមបញ្ឈប់មនុស្សក្នុងការប្រើទូរសព្ទនៅពេលដើរនៅទីសាធារណៈ។
បន្ទាប់ពីការអនុម័តសេចក្តីព្រាងច្បាប់មួយនៅក្នុងសន្និបាតក្នុងខេត្ត Kanagawa ច្បាប់នេះនឹងចាត់ចូលជាធរមាននៅថ្ងៃពុធសប្តាហ៍ក្រោយតទៅ។ ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរមិនទាន់សម្រេចអនុវត្តទោសទណ្ឌណាមួយសម្រាប់អ្នកដែលមិនគោរពច្បាប់នោះទេ។ ការបង្កើតច្បាប់នេះឡើងគឺគ្រាន់តែឱ្យប្រជាជនយល់ដឹងថា ទូរសព្ទគួរតែត្រូវបានប្រើក្នុងពេលដែលនៅស្ងៀមឬមិនបានធ្វើអ្វី។
រូបតំណាង
យោងតាមបទបញ្ញត្តិ ប្រសិនបើអ្នកថ្មើរជើងចង់ប្រើប្រាស់ទូរសព្ទ ពួកគេអាចឈប់នៅមួយកន្លែងដូចជាតាមសួនច្បារ ឬដងផ្លូវដើម្បីប្រើទូរសព្ទបាន ហាមតែនៅពេលកំពុងដើរប៉ុណ្ណោះ។ កាលពីដើមខែមករា ក្រុមអាជ្ញាធរក្រុងបានសិក្សានៅទីតាំងចំនួន២ ដោយសង្កេតឃើញថាក្នុងចំណោមអ្នកថ្មើរជើងប្រមាណ ៦០០០នាក់មាន ១២% បានប្រើប្រាស់ទូរសព្ទអំឡុងពេលកំពុងដើរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Kyodo news