Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចុះ​រុះរើ​សំណង់​ខុសច្បាប់​នៅ​ទី​បុរាណ​ដ្ឋា​ន​ត្រពាំង​ហែ​ផ្កា​ជា​លើក​ទី​២

ខេត្ត​សៀម​រា​ប ៖ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​រុះរើ​សំណង់​នៅ​លើ​ដី​ត្រពាំង​បុរាណ​ដ្ឋា​ន​ហែ​ផ្កា​ជា​លើក​ទី​២ រួម​មាន​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​សៀមរាប ដោយ​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត សៀមរាប ចុះ​អនុវត្តន៍​ការ​រុះរើ​សំណង់​របស់​លោក ឃន់ សុ​ខន ដូច​ជា​របង បន្ទប់ទឹក រោង ដែល​ធ្វើ​ខុសច្បាប់​ប៉ុនប៉ង​យក​ទី​បុរាណ​ដ្ឋា​ន​ត្រពាំង​ហែ​ផ្កា​ធ្វើ​ជា​កម្មសិទ្ធិឯកជន​ជា​ថ្មី​ម្ដងទៀត ​កាលពី​​ព្រឹក​ថ្ងៃ​អង្គារ ទី​១ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​ដី​បុរាណ​ដ្ឋា​ន ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ខេត្តសៀមរាប ។

ក្នុង​ប្រតិបត្តិការ​នោះ​ដែរ លោក ឡុ​ង កុសល អ្នកនាំពាក្យ និង ជា​ប្រធាន​សណ្តាប់ធ្នាប់​សន្តិសុខ នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា​៖ ការ​ចុះ​រុះរើ​សំណង់​ខុសច្បាប់​នៅ​ថ្ងៃនេះ គឺ​ដើម្បី​ការពារ​ការ​ប៉ុនប៉ង​យក​ដី​បុរាណ​ដ្ឋា​ន​ត្រពាំង​ហែ​ផ្កា​ដោយ​ខុសច្បាប់​មក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​របស់​ខ្លួន​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ក្រុមការងារ​ចម្រុះ​បាន​រុះរើ​រាប​ដល់​ដី​និង​ការ​យល់ព្រម​បញ្ឈប់​ការ សាងសង់​ទាំង​អស់ពី​ម្ចាស់​សំណង់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​រួច​មក​ហើយ​។

លោក​បាន​បង្ហាញ​ជំហរ​ថា បើ​ទោះ​បី​ជា​យ៉ាងណា អាជ្ញាធរ​អប្សរា​ត្រូវ​តែ​ប្រឆាំង​ចំពោះ​អំពើ​រំលោភ​បំពាន​ប៉ុនប៉ង​យក​ទី​បុរាណ​ដ្ឋា​ន​ដែល​ជា​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ ដែល​ត្រូវ​ការពារ​ជា​ដាច់ខាត ហើយ​អ្វី​ដែល​ឈ្មោះ ឃន់ សុ​ខន បាន​ធ្វើ​ម្តង​ជា​ពីរ​ដង​នេះ គឺ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​ដល់​មរ​ត៌​ក​នៃ​បេតិកភណ្ឌ​ជាតិ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា លោក នឹង​ដាក់​ពាក្យបណ្តឹង​ឈ្មោះ ឃន់ សុ​ខន ទៅ​តុលាការ ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ចំពោះ លោក សំ​រិ​ទ្ធិ សុ​ខុន ព្រះរាជ អាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​លើក​ឡើង​ថា អំពើ​រំលោភ​បំពាន​ត្រពាំង​បុរាណ​ដ្ឋា​ន​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន គឺ​បុគ្គល​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទៅ​តាម​ស្ថានភាព​នៃ​ការ​បំផ្លាញ​ដែល​ប៉ះពាល់​ដល់​សម្បត្តិ​វប្បធម៌​ទាំងនោះ​។

រីឯ​លោក ហៃ យ៉ុ​ង តំណាង​អភិបាលក្រុង​សៀមរាប ក៏​បាន​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​ត្រពាំង​ហែ​ផ្កា​និង​ការ​លើក​តម្លៃ​ទី​បុរាណ​ដ្ឋា​ន​នេះ​ឡើង​វិញ តាម​រយៈ​ការ​ស្តារ​ត្រពាំង​ហែ​ផ្កា​នេះ​ឱ្យ​ស្អាត ដើម្បី​ធ្វើ​ជា​ប្រភព​ទឹក​សម្រាប់​អ្នក​ភូមិ​បាន​ប្រើប្រាស់​នៅ​ពេល​ឆាប់​ៗ ដោយ​អាជ្ញាធរ​ក្រុង បាន​ទទួល​បាន ច​បាប់​អនុញ្ញាត​ជា​គោលការណ៍​ពី​អាជ្ញាធរ​ជាតិ​អប្សរា​រួច​ហើយ​ដែរ​។ សូម​បញ្ជាក់​ថា ត្រពាំង​ហែ​ផ្កា មាន​បណ្តោយ​៣៥០​ម៉ែត្រ ទទឹង​១៧០​ម៉ែត្រ មាន​ខ្នង​ទំនប់​ពី​៤០​ទៅ​៦០​ម៉ែត្រ​។

ត្រពាំង​នេះ មាន​តាំងពី​សម័យ​អង្គរ ជា​សហគមន៍​មនុស្ស​រស់នៅ ព្រោះ​មាន​បំណែក​កុលា​ភាជន៍​បុរាណ​នៅ​រ៉ា​យ​ប៉ាយ​ពេល​បុរាណ​ដ្ឋា​ន​នេះ ហើយ​នៅ​ខាង ត្បូង​ត្រពាំង ក៏​មាន​ប្រាសាទហែផ្កា​មួយ​ដែរ​ដែល​ធ្វើ​ពី​ឥដ្ឋ ជាទី​គោរព​បូ​ជានា​មនុស្ស​សម័យ​នោះ​ផង​ដែរ​៕​ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9653070