Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្យុះរដូវក្តៅបានធ្វើឱ្យខេត្តចំនួន៤នៅប្រទេសថៃរងការខូចខាត

ព្យុះរដូវក្តៅបានវាយប្រហារទៅលើខេត្ត Phayao, Lampang, Lamphun និង Chachoengsao នៃប្រទេសថៃអស់រយៈពេល ៣ថ្ងៃ ដោយមាន ៧ ស្រុកទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ​ ​ប៉ុន្តែមិនមានអ្នកណាម្នាក់បានរងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។

លោក​ Chayapol Thitisak អគ្គនាយកកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនាថា ព្យុះនេះ​បណ្តាលមកពីខ្យល់មូសុងនិរតីបក់បោកលើសមុទ្រ​ Andaman។

រូបតំណាង

នាយកដ្ឋានបានបញ្ជូនក្រុមមន្រ្តីដែលគាំទ្រដោយទាហាន​ជួយជួសជុលផ្ទះក៏ដូចជាចែក​ស្បៀងអាហារ និង​សម្ភារចាំបាច់នានា។ ពួកគេថែមទាំងបានកត់ត្រានូវការខូចខាតរបស់ប្រជាពលរដ្ឋដើម្បីស្នើសុំជំនួយពីអាជ្ញាធរបន្ថែមផងដែរ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The nation thailand

from: https://tnaot.com/km/m/detail/article/9421955