Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្នេរហាឡុង (Halong Bay) | តំបន់ទេសចរណ៍ល្បីរបស់វៀតណាម

ឆកសមុទ្រហាឡុង គឺជាអច្ឆរិយៈធម្មជាតិដ៏ស្រស់ស្អាតមួយនៅភាគខាងជើងប្រទេសវៀតណាមក្បែរព្រំដែនចិន គឺជាកន្លែងមួយដែលទាក់ទាញបំផុត នៅក្នុងប្រទេសវៀតណាម ហើយក៏ជាជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូផងដែរ។

(ប្រភពរូបភាព៖ globalcastaway)

ឆ្នេរ Halong មានលក្ខណៈពិសេសនៃជីវចម្រុះជាច្រើន រួមជាមួយនឹងទេសភាពដ៏គួរឱ្យទាក់ទាញ វាពិតជាបង្កើតបាននូវទស្សនីយភាពល្អប្លែកមួយដែលគ្មានទីបញ្ចប់។

(ប្រភពរូបភាព៖ intrepidtravel)

កន្លែងនេះមានល្អាងភ្នំជាង៣០០កន្លែង ក្នុងចំណោមល្អាងភ្នំដ៏ច្រើននេះ សុន ដុង (Son Doong) ជាល្អាងភ្នំដែលធំជាងគេលើពិភពលោក ហើយក៏ជាកន្លែងមួយដែលអ្នកទេសចរមិនដែលមើលរំលង ។ លើសពីនេះទៅទៀតតំបន់នេះកាន់តែអស្ចារ្យ បើនិយាយពីកោះតូចៗមានរហូតដល់ ១៦០០ និងគ្របដណ្តប់លើផ្ទៃដីជាង ១៥០០ គីឡូម៉ែត្រក្រដែលនៅប្រជុំគ្នាក្នុងតំបន់នោះ។

(ប្រភពរូបភាព៖ destinationglobal)

គុហាភ្នំ ច្រាំងថ្មចោទ ភូមអណ្តែតទឹក ឆ្នេរដ៏ស្រស់ស្អាត គឺជាអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅលើកោះមួយនេះ ហើយទាំងអស់នេះបង្កើតបានជាឋានសួគ៌លោកិយមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ឃើញផងដែរ។

អ្នកមិនចាំបាច់ត្រូវបារម្ភរឿងគ្មានទូកកំសាន្ត ឬពិបាកក្នុងការទិញសំបុត្រនោះទេ មានវេបសាយលក់សំបុត្រជាច្រើន ងាយស្រួលអោយអ្នកជ្រើសរើស៕

សម្រាប់ជម្រើសសំបុត្រទូក https://www.booking.com/

from: https://tnaot.com/km/m/detail/article/9421952