Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សង្ស័យ​ត្រូវ​មន្តអាគម​​! រឿងនិទាន​ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច ​

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​តែ​អង្ករ​បាន​ក្លាយជា​បាយ​ទៅ​ហើយ រឿង​ដោះ​ដូរ​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើ​ឱ្យ​មហាជន និយាយ​លែង​ចេញ​ទៅ​ហើយ ដែល​ពួក​គេ​និយាយ​ជា​ទូទៅ​ថា នៅ​សុខ​ៗ​នាំ​គ្នា​ដូច​ត្រូវ​មន្តអាគម​…​នាំ​គ្នា​សម្រេច​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី ។ បើ​ចាំ​មិន​ភ្លេច​ទេ​នៅ​ឆ្នាំ​២០១៩ ប្រភព​មន្ត្រីសុខាភិបាល​ម្នាក់​បង្ហើប​ប្រាប់​កោះសន្តិភាព​ថា មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១ ត្រូវ​គេ​ដោះ​ដូរ​ទៅ

កន្លែង​ថ្មី​ហើយ ផ្ទៃដី​កន្លែង​ថ្មី​នោះ​មាន​ទំហំ​លើសបន្តិច ។ ខណៈ​គេ​អួត​ថា អគារ​មណ្ឌល​សុខភាព​ថ្មីតាម​គម្រោង​មាន​កម្ពស់​៤​ជាន់ និង​មាន​ជណ្តើរយន្ត ព្រមទាំង​បង្អាប់​ថា ដោយ​សារ​ទីតាំង​ចាស់​រដូវភ្លៀង​ទឹក​ជ្រាប​ចូល ឯ​ដំបូល​ក៏​យ៉ាប់​ទើប​ដូរ​ទៅ​រក​អាជណ្តើរ​យន្ត ។

យោង​ឯកសារ​ខ្លះ​ដែល​កោះសន្តិភាព​ទទួល​បានការ​អភិវឌ្ឍ​ទីតាំង​មណ្ឌល​សុខភាព​ថ្មី​នេះ គឺ​រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជា​គោលការណ៍​ឲ្យ​ធ្វើការ​ដោះ​ដូរ​ទីតាំង​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១ (​បច្ចុប្បន្ន​) ទំហំ​ដី​៤,០៧៥​ម៉ែត្រ​ការ៉េ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត​ឲ្យ​ទៅ​ក្រុមហ៊ុន​ស៊ី​ន​សាន​ដុ​ង​អុ​ី​ន​ធើ​រ​ណេ​សិន​ណ​ល អុ​ិ​ន​វេស​ម៉ិ​ន​ជា​ថ្នូរ​នឹង​ការ​អភិវឌ្ឍ​ទីតាំង​ថ្មី​ជូន​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​លើ​ផ្ទៃដី​ទំហំ​៦០​ម៉ែត្រ​គុណ​នឹង​៨០​ម៉ែត្រ ស្មើនឹង​៤.៨០០​ម៉ែត្រការ៉េ មាន​កម្ពស់​៤​ជាន់ បំពាក់​ដោយ​ជណ្តើរយន្ត និង​ផ្សេង​ៗ​ទៀត​នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល​ស្ថិត​នៅ​ជាយក្រុង​ដាច់​ស្រយាល ។

មានការ​អួតអាង​ថា ទីតាំង​ថ្មី​មាន​លក្ខណៈ​ប្រសើរ​ជាង​ទីតាំង​ចាស់ ព្រោះ​មាន​ទាំង​អគារ​ស្នាក់​នៅ​របស់​មន្ត្រី​សុខាភិបាល និង​កន្លែងធ្វើការ​សមរម្យ​ហើយ​កម្ពស់​មាន​រហូត​៤​ជាន់ ជណ្តើរ​ឡើង​សុទ្ធតែ​ហោះ ។ ប៉ុន្តែ​អ្នកស្រុក​មួយ​ចំនួន​បានរអ៊ូរទាំ​ថា ទីតាំង​ថ្មី​មាន​ចម្ងាយ​ឆ្ងាយ​ជិត​៥​គីឡូម៉ែត្រ ម្យ៉ាង​តម្លៃ​ដី​ខុស​គ្នា​កប់​ពពក ព្រោះ​ទីតាំង​ចាស់ ស្ថិត​នៅ​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ហើយ​ជិតមាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុង​ទីប្រជុំជន ។ ឯ​ទី​តាំ​ថ្មី​នៅ​ចុះ​ពី​ផ្លូវជាតិ មិនមែន​ស្ថិត​ក្នុងសង្កាត់​ផ្សារ​កណ្តាល​ដែល​គេ​គិត​ថា ទៅ​នៅ​ទីវាល

ល្វឹងល្វើយ​ប្រៀប​ដូច​កន្លែង​វាល​កប់ខ្មោច​រក​ឈើ​មួយ​ដើម​គ្មាន​ទេ ដែល​គេ​និយាយ​ថា «​ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច​» ។

លើស​ពី​នេះ​ទៀត ក្រោយ​ការ​ចេញផ្សាយ​លើ​គេហទំព័រ​កោះសន្តិភាព ស្រាប់តែ​មាន​អ្នក​ចូល​ខ​មិន​ដោយ​លើក​ពី​ប្រភព​មន្ត្រី​សុខាភិបាល​និយាយ​តាម​តុ​កាហ្វេ​ថា «​គ្រាន់តែ​បុគ្គលិក​ពេទ្យ មេ​ពេទ្យ​គេ​ឲ្យ​ឡាន​១​គ្រឿង​ៗ​ម្នាក់ នៅ​មិន​ទាន់​ដឹង​ថា​ឡាន​ប្រភេទ​ណា​នោះ​ទេ​» ។

យ៉ាងណា​ក៏​ដោយ​ពាក់ព័ន្ធ​ប្រភព​នានា​ពី​ពលរដ្ឋ និង​អ្នក​លើក​ឡើង​តាម​បណ្តាញ​សង្គម​នេះ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​ពី​ក្រុមហ៊ុន​សុ​ី​ន​សាន​ដុ​ង​អុ​ិ​ន​ធើ​រ​ណេ​សិន​ណ​ល​អុ​ិ​ន​វេស​ម៉ិ​ន​បាន​ទេ ព្រោះ​ពុំ​ស្គាល់​លេខទូរស័ព្ទ ។ គ្រាន់តែ​ជា​ព័ត៌មាន​ហោះហើរ​តាម​ខ្យល់ប៉ុណ្ណោះ ឯការ​ពិត​យ៉ាងណា​នោះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ដែល​កោះសន្តិភាព​កំពុង​ស្វែងរក​ប្រភព​ច្បាស់​ការណ៍​បន្ត​ទៀត ។

លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ករណី​ខាងលើ​ជា​រឿង​របស់​អ្នក​មុន​ពោល​គឺ​លោក​ទើប​ឡើងជា​ប្រធាន​មន្ទីរ​នៅ​ថ្ងៃ​ទី​៣ ខែឧសភា ២០២០ លោក​មិនដឹង​រឿង​អ្វី​ទាំងអស់ ម្យ៉ាង​ករណី​នេះ​មាន​ចំណា​ពី​ថ្នាក់​កំពូល​រហូត​ដល់​ក្រោម​ទៀតផង ។

ពាក់ព័ន្ធ​នឹង​កា​លើក​ឡើង​តាម​បណ្តាញ​សង្គមថា​«​បុ​គ្គ​លឹ​ក​ពេទ្យ​និង​មេ​ពេទ្យ​គេ​ឲ្យ​រថ​យន្ត​១គ្រឿង​ៗ​ម្នាក់​» លោក​ប្រធាន​មន្ទីរ​ធ្វើការ​បដិសេធន៍​ច្រានចោលកា​ចោទប្រកាន់​នេះ ដោយ​លោក​បញ្ជាក់​ថា​សូ​ម្បី​១០០​រៀល​ក៏​មិន​ពាក់ព័ន្ធ​ដែរ ហើយ​បែរជា​ទទួលថ្មបាក់ ។

ជុំវិញ​ព័ត៌មាន​ដ៏​រសើប​បំផុត​ក្នុង​ករណី​ដោះ​ដូរ​មណ្ឌល​សុខភាព​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បើ​តាម​ប្រភព​ពី​អ្នក​រកស៊ី​ផ្នែក​វិស័យ​អចលនៈទ្រព្យ (​ពុះ​ដី​ល្វែង​លក់​)​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​កំពុង​សោកស្តាយ​បំផុត​នេះ​ប្រាប់​កោះសន្តិភាព​ថា ក្នុង​សម័យ​ចិន​ចូលស្រុក ដី​ឡើងថ្លៃ​កប់​ពពក ដី​ជាប់​ផ្លូវជាតិ​លេខ៥ និង​ក្បែរ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​ដូច​ទីតាំងមណ្ឌល​សុខភាព​នេះ​ជាដើម មួយ​ម៉ែត្រការ៉េ​តម្លៃ​៣០០០​ដុល្លារ​ ឬ​ជាង​៣០០០​ដុល្លារ ។

ដោយឡែក​ ដី​ចំណុច​ផ្សារ​កណ្តាល​ម្តុំ​ទីតាំង​ដោះ​ដូរ​ថ្មី​ក្នុង​សម័យ​ដី​ឡើងថ្លៃ​ចិន​ចូល​ស្រុក​១​ម៉ែត្រការ៉េ តម្លៃ​១២០​ដុល្លារ ព្រោះ​ម្តុំ​នោះ​ក៏​មាន​រោងចក្រ និង​កំពុង​បង្កើត​រោងចក្រ​ផ្សេង​ទៀត​ដែរ ។ ប្រភព​ដដែល​ថា ការ​ដោះ​ដូរ​ដ៏​រសើប​នេះ បាន​ធ្វើ​ឡើង ចំ​ពេល​ដី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​មាន​ហាងឆេង​ជាងមាស​ទៅ​ទៀត មិន​ខុស​ពី​គេ​យក​ឆ្នាំង​មាស​ទៅ​ដូរ​យក​ឆ្នាំងដី​ឡើយ ។

ចំណែក​អ្នក​ដែល​ជា​មេខ្យល់​នាំ​ឱ្យ​មានការ​ដោះ​ដូរ​នេះ សួរ​ថា តើ​បាន​ទទួល​លាភ​សក្ការៈ​ប៉ុន្មាន​ដែរ ? ថ្ងៃ​ណាមួយ​ធ្លាយ​ចេញ​មិន​ខាន​ឡើយ ។ពេល​ណា​មាន​ព័ត៌មាន​ប្លែក​ឬ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​ដោះ​ដូរ យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ព្រោះ​កោះសន្តិភាព​ពុំ​អាច​សុំ​បំភ្លឺ​បាន​ឡើយ​ពី​ក្រុមហ៊ុន​នៅ​ពេល​នេះ ។ សង្ឃឹមថា​ក្រុមហ៊ុន​នឹង​ធ្វើការ​បំភ្លឺ​ជូន​មហាជន​ឱ្យ​អស់​ការ​មន្ទិល​ជា​ទូទៅ មិន​ខាន​ឡើយ ៕ ​ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9652934