Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ ធ្វើ​ឱ្យ​គេ​ច្រ​លំ​ស្មាន​​តែ​អ្នក​កីឡាកាស

វៀតណាម ៖ ក្មេង​ប្រុស​ជនជាតិ​វៀតណាម​អាយុ១០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​លើ​បណ្តាញ​​​សង្គម បន្ទាប់​ពី​បង្ហោះ​រូបថត​បញ្ចេញ​សាច់ដុំ​កង់​ៗ​ ធ្វើ​ឱ្យ​គេ​ច្រឡំ​ស្មានតែ​ជា​អ្នក​កីឡា​​កាស​ទៀត​ផង។

ឪពុក​ម្តាយ​របស់ ង្វៀ​ន​ ហួង​ណា​ម (Nguyen Hoang Nam) អះអាង​ថា កុមា​រា​ម្នាក់​នេះ​តែង តែមាន​សាច់ដុំ​ជាង​ក្មេង​ដទៃ​ទៀត ដែល​មាន​អាយុ​ប្រហែល​គ្នា​។ សូ​ម្បី​តែ​នៅ​ពេល​ចាប់កំណើត គ្រូពេទ្យ​កត់សម្គាល់​ឃើញ​ថា គេ​មាន​សាច់ដុំ​លូតលាស់​ច្រើន​ជាង​ទារក​ដទៃ​ទៀត ហើយ​នៅ​អាយុ​​៦​ឆ្នាំ រាង​កាយ​របស់​គាត់​មាន​សភាព​មិនធម្មតា ដូច្នេះ​ឪពុក​ម្តាយ​របស់​គាត់​បាន​នាំ​គាត់​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ធ្វើការ​ពិនិត្យ​។ នៅ​ទី​នេះ របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​មាន​លក្ខណៈ​ស្រពេចស្រពិល ដោយ​ពួក​គេ​និយាយ​ថា វា​ជា​ជំងឺ ​Superman ដែល​ធ្វើ​ឱ្យ ហួង​ណា​ម មាន​សាច់ដុំ​ខុស​ក្មេង​ដទៃ​។ តែ​វា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្វី​ធំដុំ​ទេ​។

អ្នកស្រី គឹ​មយូ​យឿ​ន (Kim Uyen) ដែល​ជា​ម្ដាយបង្កើត​របស់​កុមា​រា​រូប​នេះ បាន​ប្រាប់​សារ​ព័ត៌មាន Sao Star ថា ​៖ «​នៅ​ពេល​ហួង​ណា​ម​មាន​អាយុ​៦​ឆ្នាំ សាច់ដុំ​របស់​គាត់​ឡើង​ធំ​ខុស​ធម្មតា​។ ដោយ​ភ័យ​ខ្លាច​ថា សាច់ដុំ​លូតលាស់​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​របស់​គាត់ ក្រុម​គ្រួសារបាន​នាំ​គាត់​ទៅ​មន្ទីរពេទ្យ​កុមារ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​។ បន្ទាប់​ពី​ធ្វើតេស្ត វេជ្ជបណ្ឌិត​បាន​និយាយ​ថា ​កុមារ​មាន​ជំងឺ​​ម្យ៉ាង​ហៅ​ថា ជំងឺ Superman ដែល​ធ្វើ​ឱ្យ​សាច់ដុំ​ឡើង​ធំ​ជាង​ធម្មតា តែ​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ​»។​

ដោយសារ​តែ​សាច់ដុំ​ធំ​ៗ​ពេក មនុស្ស​ទូទៅ​បាន​ច្រ​លំ ហួង​ណា​ម ថា​ ជា​មនុស្ស​តឿ ដែល​មាន​អាយុ​ច្រើន​។ តែ​សម្រាប់​អ្នក​ដែល​ស្គាល់​គាត់​ច្បាស់ គឺ​ដឹង​យ៉ាង​ប្រាកដ​ថា គាត់​គឹ​ជា​ក្មេង​ដែល​មានការ​លូតលាស់​ល្អ​៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9652912